អត្ថបទពាណិជ្ជកម្ម
កាន់តែ​ងាយស្រួល រហ័ស និង​តម្លាភាព ជាមួយ​សេវា​បង់​រំលស់​ម៉ូតូ និង​កង់​បី ពី​អេ អឹម ខេ​
12, Apr 2019 , 2:36 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សេវា​បង់​រំលស់​ម៉ូតូ និង​កង់​បី របស់ខ្លួន​ដើម្បី​ផ្តល់ឱកាស​ឲ្យ​អតិថិជន បង្កើន​ប្រាក់ចំណូល​របស់ខ្លួន តាមរយៈ​រត់​ម៉ូតូឌុប ឬ​កង់​បី ឬ​ទិញ​សម្ភារ​ទាំងនេះ​ទៅ​ជួយ​ជ្រោមជ្រែង​ដល់​អាជីវកម្ម​របស់ខ្លួន​។ ជាមួយនឹង​នីតិវិធី​ងាយស្រួល រហ័ស និង​ធានាបាន​នូវ​តម្លាភាព​ជូន​អតិថិជន អេ អឹម ខេ ក៏​ផ្តល់ជូន​កម្មវិធី​ពិសេស គឺ​ការផ្តល់​សាំង​ចំនួន​១៥​លីត្រ ជូន​ដល់​អតិថិជន​៣០០​នាក់​ដំបូង ដែល​មក​ទទួលយក​សេវា​កម្មនេះ​។
 
​លោក សួន ពិសី ប្រធាន​នាយក​ប្រតិ​ប​តិ្ត​អាជីវកម្ម នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​ពន្យល់​បន្ថែម​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា មូលហេតុ​ដែល​អេ អឹម ខេ បង្កើត​សេវាកម្ម​ថ្មី​មួយ​នេះ ព្រោះ​អេ អឹម ខេ ចង់​ផ្តល់​សេវាកម្ម​បង់​រំលស់​ទៅ​ឲ្យ​អតិថិជន​កាន់តែ​រហ័ស ច្បាស់លាស់ មាន​តម្លាភាព និង​ផ្តល់ឱកាស​ឲ្យ​អតិថិជន​មានលទ្ធភាព​ពង្រីក​អាជីវកម្ម ឬ​បង្កើន​ប្រាក់ចំណូល​របស់គាត់​។ 
 
 
​ដើម្បី​ជ្រាប​លម្អិត សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស រវាង​កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​សួន ពិសី ដូចតទៅ​៖

© រក្សាសិទ្ធិដោយ thmeythmey.com