តើ​ម៉ាស៊ីនត្រជាក់​ត្រូវបាន​បង្កើត​ដោយ​នរណា​?
អន្តរជាតិ
តើ​ម៉ាស៊ីនត្រជាក់​ត្រូវបាន​បង្កើត​ដោយ​នរណា​?
15, Apr 2019 , 11:00 pm        
រូបភាព
រូបភាព៖ ASME
រូបភាព៖ ASME
​ម៉ាស៊ីនត្រជាក់ បាន​ក្លាយជា​ឧបករណ៍​មួយ​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ការរស់នៅ​ទីប្រជុំជន​។ ទាំង​ក្នុង​កន្លែងធ្វើការ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន​សុទ្ធតែ​ប្រើប្រាស់​វា​។ បើ​គ្មាន​វា មនុស្ស​ភាគច្រើន​ប្រហែលជា​មិនមាន​អារម្មណ៍ល្អ​នោះទេ​ថា តើ​ម៉ាស៊ីនត្រជាក់​ត្រូវបាន​ផលិតឡើង​ដំបូង​ដោយ​នរណា​? តើ​តាំងពី​ពេលណា​មក​?

 
​គេហទំព័រ livescience.com បាន​បកស្រាយ​ថា បច្ចេកទេស​ក្នុងការ​បន្ថយ​កម្រិត​សីតុណ្ហភាព​នៅក្នុង​ផ្ទះ​ត្រូវបាន​គេ​អនុវត្ត​អស់​ពេល​រាប់រយឆ្នាំ​មកហើយ គឺ​តាំងពី​សម័យ​អេ​ហ្ស៊ី​ប​បុរាណ​មកម្ល៉េះ​។ 
 
​ប្រជាជន​កាលពី​ពេលនោះ ប្រើប្រាស់​កំណាត់​ជ្រលក់​ជាមួយនឹង​ទឹក រួច​យក​វា​ទៅ​ចង​នៅតាម​ជញ្ជាំង​ដើម្បី​កាត់បន្ថយ​កម្តៅ​។ ប្រជាជន​រ៉ូ​មាំ​ង​បុរាណ​ក៏បាន​ប្រើប្រាស់​ប្រព័ន្ធ​បញ្ចេញបញ្ចូល​ទឹក​តាម​បំពង់​នៅតាម​ផ្ទះ​ធំៗ​របស់​ពួកគេ ដើម្បី​កាត់បន្ថយ​កម្តៅ​។ 
 
​ដោយឡែក ម៉ា​ស៊ីត​ត្រជាក់​ទំនើប​សព្វថ្ងៃ ត្រូវបាន​បង្កើតឡើង​ដោយ​ជនជាតិ​អាមេរិក​ម្នាក់ ដោយ​លោក​មាន​ឈ្មោះថា Willis Carrier ក្នុង​ឆ្នាំ​១៩០២​។ លោក​បាន​បង្កើត​ម៉ា​ស៊ីត​ដែល​អាច​រំហួត​ខ្យល់ កាត់បន្ថយ​សំណើម​បរិយាកាស និង​ដើម្បី​ទទួលបាន​ខ្យល់​ដែលមាន​សីតុណ្ហភាព​ត្រជាក់​។ 
 
​ដំបូង​ឡើយ ការផលិត​របស់លោក Willis ត្រូវបាន​គេ​ប្រើប្រាស់​តែ​នៅក្នុង​រោងចក្រ​ឧស្សាហកម្ម​ធំៗ​។ ក្រោយមក ក្នុង​ឆ្នាំ​១៩១៤ ទើប​ផលិតផល​របស់លោក​ត្រូវបាន​គេ​ដំឡើង​នៅតាម​គេហដ្ឋាន​ប្រជាជន​ទូទៅ​រហូតមក​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com