អន្តរជាតិ
តើម៉ាស៊ីនត្រជាក់ត្រូវបានបង្កើតដោយនរណា? រូបភាព៖ ASME
× ម៉ាស៊ីនត្រជាក់ បានក្លាយជាឧបករណ៍មួយដែលមិនអាចខ្វះបានសម្រាប់ការរស់នៅទីប្រជុំជន។ ទាំងក្នុងកន្លែងធ្វើការ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋានសុទ្ធតែប្រើប្រាស់វា។ បើគ្មានវា មនុស្សភាគច្រើនប្រហែលជាមិនមានអារម្មណ៍ល្អនោះទេថា តើម៉ាស៊ីនត្រជាក់ត្រូវបានផលិតឡើងដំបូងដោយនរណា? តើតាំងពីពេលណាមក?
គេហទំព័រ livescience.com បានបកស្រាយថា បច្ចេកទេសក្នុងការបន្ថយកម្រិតសីតុណ្ហភាពនៅក្នុងផ្ទះត្រូវបានគេអនុវត្តអស់ពេលរាប់រយឆ្នាំមកហើយ គឺតាំងពីសម័យអេហ្ស៊ីបបុរាណមកម្ល៉េះ។
ប្រជាជនកាលពីពេលនោះ ប្រើប្រាស់កំណាត់ជ្រលក់ជាមួយនឹងទឹក រួចយកវាទៅចងនៅតាមជញ្ជាំងដើម្បីកាត់បន្ថយកម្តៅ។ ប្រជាជនរ៉ូមាំងបុរាណក៏បានប្រើប្រាស់ប្រព័ន្ធបញ្ចេញបញ្ចូលទឹកតាមបំពង់នៅតាមផ្ទះធំៗរបស់ពួកគេ ដើម្បីកាត់បន្ថយកម្តៅ។
ដោយឡែក ម៉ាស៊ីតត្រជាក់ទំនើបសព្វថ្ងៃ ត្រូវបានបង្កើតឡើងដោយជនជាតិអាមេរិកម្នាក់ ដោយលោកមានឈ្មោះថា Willis Carrier ក្នុងឆ្នាំ១៩០២។ លោកបានបង្កើតម៉ាស៊ីតដែលអាចរំហួតខ្យល់ កាត់បន្ថយសំណើមបរិយាកាស និងដើម្បីទទួលបានខ្យល់ដែលមានសីតុណ្ហភាពត្រជាក់។
ដំបូងឡើយ ការផលិតរបស់លោក Willis ត្រូវបានគេប្រើប្រាស់តែនៅក្នុងរោងចក្រឧស្សាហកម្មធំៗ។ ក្រោយមក ក្នុងឆ្នាំ១៩១៤ ទើបផលិតផលរបស់លោកត្រូវបានគេដំឡើងនៅតាមគេហដ្ឋានប្រជាជនទូទៅរហូតមក៕
© រក្សាសិទ្ធិដោយ thmeythmey.com