កីឡាជាតិ
ជាតិ
លី​គ​កំពូល​សម្រាក​មួយ​សប្តាហ៍ ដើម្បី​ទុកពេល​ឲ្យ​កីឡាករ​ចូលរួម​បុណ្យចូលឆ្នាំ​ខ្មែរ​
13, Apr 2019 , 11:59 am        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ត្រូវ​ផ្អាក​ការប្រកួត​មួយ​សប្តាហ៍ ដើម្បី​ទុកពេល​ឲ្យ​កីឡាករ​តាម​ក្លិប​នីមួយ​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​។ ដោយឡែក ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​នៅ​បន្ត​ការប្រកួត​ធម្មតា​។

 
 
​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ​២០១៩​។ ដូច្នេះ​ដើម្បី​ទុកពេល​ឲ្យ​កីឡាករ គ្រូបង្វឹក ថ្នាក់ដឹកនាំ​តាម​ក្លិប​នីមួយៗ​បាន​ជួបជុំ​គ្រួសារ និង​ញាតិមិត្ត​ជិត​ឆ្ងាយ​ក្នុងឱកាស​នេះ គណៈកម្មាធិការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​សម្រេច​ផ្អាក​ការប្រកួត​លី​គ​កំពូល​ចំនួន​មួយ​សប្តាហ៍​។ 
 
​ការផ្អាក​នេះ ក៏​ដោយសារតែ​ការប្រកួត​សប្តាហ៍​ទី​៤ ដែល​រៀបចំ​នៅ​ថ្ងៃទី​១៣ និង​ទី​១៤ មេសា ជាន់​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​។ ការប្រកួត​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​សប្តាហ៍​បន្ទាប់ ពោលគឺ​នៅ​ថ្ងៃទី​២៧ និង​ទី​២៨ ខែមេសា ឆ្នាំ​២០១៩​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឆាំង ពិសិដ្ឋ លេខាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា​។ 
 
​ដោយឡែក ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​នៅ​បន្ត​ការប្រកួត​ធម្មតា ដោយសារ​ការប្រកួត​មិនជា​ន់​ថ្ងៃ​ជាមួយ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​៕
 

Tag:
 បាល់ទាត់​
  ឆាំង ពិសិដ្ឋ​
  Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com