ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​រក្សា​គំហើញ​ភ្នែក​ឲ្យ​នៅ​ល្អ ចូរ​កុំ​ភ្លេច​ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​ផង​
13, Apr 2019 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្វីដែល​អ្នក​ញ៉ាំ​ដើរតួនាទី​សំខាន់​ណាស់​សម្រាប់​សុខភាព​ភ្នែក​មើលឃើញ​ច្បាស់ ហើយ​វា​ក៏​ប្រហែលជា​ជយ​យ​បង្ការ​ជំងឺ​ភ្នែក​ជាច្រើន​ដែរ​ដូចជា Macular Degeneration ភ្នែក​ឡើងបាយ និង​ខ្វាក់​គោម​។ ទោះបីជា​យ៉ាងណាក៏ដោយ ប្រភព​អាហារ​ខាងក្រោម​នេះ​ត្រូវបាន​គេ​រកឃើញថា ជួយ​ជំរុញ​ដល់​សុខភាព​ភ្នែក​កាន់តែ​ល្អ​៖


 
•​ ​វីតាមីន A៖ ចូរ​ជ្រើសរើស​ប៉េងប៉ោះ ល្ហុង ការ៉ុត និង​ទឹកដោះគោ​
•​ ​វិ​តា​មីន C៖ ចូរ​ញ៉ាំ​ក្រូច ស្ត្រ​បឺ​រី ម្ទេស​ប្លោក និង​ប្រូ​ខូ​លី​
•​ ​វីតាមីន E៖ ចូរ​ជ្រើសរើស​គ្រាប់​ធញ្ញជាតិ ប្រេង សណ្តែក និង​គ្រាប់​ផ្លែឈើ​
•​ ​សម្រាប់​ជីវជាតិ​ដូចជា Zeaxanthin និង Lutein៖ ចូរ​ញ៉ាំ​បន្លែ​ពណ៌​បៃតង ស្វាយ ផ្លែ​គី​វី ផ្លែ​សារី ប្រូ​ខូ​លី ពោត ទំពាំងបាយជូរ​ពណ៌​ក្រហម និង​ផ្លែក្រូច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com