កំណាព្យ
ពីនេះ ពីនោះ
ទីណា​មាន​គុណធម៌​
13, Apr 2019 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ


​បទ ពាក្យ​៩

-​គុណធម៌ ធម៌​ប្រពៃ លៃ​កុំ​ចោល​
​គុណធម៌ ឈ្នះ​កម្រោល រោល​រុំ​ប្រាណ​
​គុណធម៌ ជួយ​ទ្រទ្រង់ យើង​សុខ​បាន​
​គុណធម៌ ជួយ​ចិត្ត​ក្សាន្ត ខ្សោះ​ទុក្ខសោក​។​
 
-​គុណធម៌ ទ្រទ្រង់​យស រស់​ប្រសើរ​
​គុណធម៌ ដេក​ឬ​ដើរ​ ​អង្គុយ​ក្រោក​
​គុណធម៌ យ័ន្ត​ការពារ បាំង​បាប​បោក​
​គុណធម៌ ថ្លៃ​មិន​ថោក លើករាសី​។​
 
-​គុណធម៌ តាម​ដងផ្លូវ ត្រូវ​ប្រកាន់​
​គុណធម៌  ឃើញ​ជាក់ស្បាន់ ទាំងប្រុស​ស្រី​
​គុណធម៌ តាំង​ក្នុង​ប្រាណ បាន​ខន្តី​
​គុណធម៌ នាំ​លោកិយ ឲ្យ​ស្រស់ថ្លា​។​
 
-​គុណធម៌ សីលធម៌ ធម៌​ត្រូវ​ដាំ​
​គុណធម៌  មិត្ត​អើយ​ចាំ នាំ​សុខា 
​គុណធម៌ ថែម​លើ​ច្បាប់ ជាប់​អាត្មា 
​គុណធម៌ មាន​ដល់​ណា សួស្តីភាព​៕

© រក្សាសិទ្ធិដោយ thmeythmey.com