ជាតិ
សង្គមជាតិ
«​ស​ង្រា្ក​ន្ត​ខេត្តកោះកុង​» ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៤-១៦ ខែមេសា
13, Apr 2019 , 2:59 pm        
រូបភាព
រូបភាព សង្រ្កាន្ត​កោះ​កុង
រូបភាព សង្រ្កាន្ត​កោះ​កុង
ដោយ:
​ភ្នំពេញ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ខេត្តកោះកុង បាន​សហការ​ជាមួយ​សាលាខេត្ត  មន្ទីរ​អង្គភាព មន្ត្រីរាជការ និង​សហគ្រិន ដើម្បី​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​កោះកុង​» នៅ​ថ្ងៃទី​១៤-១៦ ខែមេសា ដែល​ប្រារព្ធ​ឡើង​នៅ​ទីតាំង​៣​សំខាន់ៗ​គឺ នៅមុខ​សាលាខេត្ត ឆ្នេរសមុទ្រ​បាក់​ខ្លង និង​ទីតាំង​សហគមន៍​ទេសចរណ៍​ពាម​ក្រសោប​។


 
​អ្នកស្រី ឈុន រ៉ាវុធ អភិបាលរង​ខេត្តកោះកុង បាន​បញ្ជាក់ថា ការរៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​កោះកុង​»​ដែលមាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមេសា​នេះ គឺជា​ពេលដែល​ពលរដ្ឋ​ខ្មែរ​បាន​ជួបជុំគ្នា និង​ជាការ​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​ខេត្តកោះកុង​ឲ្យ​កាន់តែច្រើន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​សប្បាយរីករាយ​ជាមួយ​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​នៅ​ទីតាំង​៣​កន្លែង​ខុសៗ​គ្នា នា​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ខ្មែរ​។ 
 
​អ្នកស្រី ឈុន រ៉ាវុធ បាន​បន្តថា សម្រាប់​រយៈពេល​៣​ថ្ងៃ​នៃ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​កោះកុង​» មានកម្ម​វិធី​ពិសេសៗ ដូចជា ថ្ងៃទី​១ មានការ​ប្រគុំ​តន្ត្រី លេងល្បែង​ប្រជាប្រិយ​នៅ​តារាង​បាល់ទាត់ និង​នៅមុខ​សាលាខេត្ត​។ ថ្ងៃទី​២ មានការ​ប្រគុំ​តន្ត្រី​២​កន្លែង​នៅមុខ​សាលាខេត្ត និង​នៅ​ឆ្នេរសមុទ្រ​បាក់​ខ្លង ការប្រឡងប្រណាំង​បេ​លក (​ឧបករណ៍​ដាក់​ត្រី និង​ដាក់​ក្តាម​)​។ សម្រាប់​ថ្ងៃ​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​កោះកុង​» ក៏មាន​ការប្រគុំ​តន្ត្រី មានការ​ស្រង់​ព្រះ​នៅមុខ​សាលាខេត្ត ការលេង​ល្បែង​ប្រជាប្រិយ និង​ការជ្រើសរើស​រូបភាព​ល្អៗ​ពី​បេក្ខជន​ដែល​បានដាក់​ពាក្យ​ប្រកួត​ថតរូប​ភាព​ដែល​បង្ហាញ​ពីស​ក្តា​នុ​ពុល​របស់​ខេត្តកោះកុង​។ 
 
​សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «​ស​ង្រា្ក​ន្ត​កោះកុង​» ឆ្នាំនេះ​ជា​លើក​ទី​២ ដែល​រៀបចំ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។ សម្រាប់​ឆ្នាំ​២០១៨ កន្លងទៅ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ទៅ​ទស្សនា​ព្រឹត្តិការណ៍​ស​ង្រា្ក​ន្ត​កោះកុង ជិត​៤​ម៉ឺន​នាក់​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកស្រី ឈុន រ៉ាវុធ​។ 
 
​ជាមួយគ្នា​ផងដែរ អ្នកស្រី អំពាវនាវ​ដល់​ពលរ​ដ្ឋ​ខ្មែរ ឲ្យ​ចូលរួម​កម្មវិធី​នេះ​កុំបី​ខាន ដើម្បី​ឲ្យ​បរិយាកាស​នៃ​កម្ម​វី​ធី​មាន​ភាព​អ៊ូអរ និង​សប្បាយរីករាយ​ជុំគ្នា​រវាង​គ្រួសារ​ខ្មែរ​៕ 
 

Tag:
 សង្ក្រាន្ត​
 ​កោះកុង​
  ចូលឆ្នាំ​ខ្មែរ​
  ល្បែង​ប្រជាប្រិយ
© រក្សាសិទ្ធិដោយ thmeythmey.com