កំណាព្យ
ពីនេះ ពីនោះ
ជូនពរ​ឆ្នាំ​ថ្មី ឆ្នាំកុរ​
13, Apr 2019 , 1:59 pm        
រូបភាព

​ដោយ​៖ ចាប ពូក​

បទ​កាកគតិ​

​ឆ្នាំ កុរ ឆ្នាំ​ថ្មី នាំ​សុខ​សិរី​
​អ្វីៗ​ឥត​ហ្មង ការងារ​កាក់កប​
​ស្របតាម​បំណង ល្អូក​ល្អឺ​ន​អឺងកង​
​បងប្អូន​សន្ដាន ។​
 
​ឆ្នាំ ច ចេញផុត កុរ បរិសុទ្ធ​
​លំអុត​លំ​អាន អាក្រក់​សូន្យ​សាប​
​បាប​អម្បាលម៉ាន មិន​មក​រំខាន​
​សុខសាន្ត​សួស្ដី ។​
 
​ចរ​ចេញ​ជិត​ឆ្ងាយ សុវត្ថិ​ចិត្ត​កាយ​
​សាយសុស​សព្វ​ដី ជួប​ជោគ​មង្គល​
​លែង​វល់​លោកីយ៍ សព្វ​យ៉ាង​អប្រិយ​
​ឆ្នាំ​ថ្មី​កម្ចាត់ ។​
 
​សូរ​តែ​ក្អាកក្អាយ សម្បូរ​ណ៍ស​ប្បាយ​
​សម្បើម​សម្បត្តិ សម្បុក​ស្ដុកស្ដម្ភ​
​ក្រៀមក្រំ​ផាយផាត់ សុខ​ទាំង​សព្វ​សត្វ​
​ខ្ចាយ​ខ្ចាត់​សោយសោក !!!
 

© រក្សាសិទ្ធិដោយ thmeythmey.com