ជាតិ
បទ​ចម្រៀង​៥​បទ កំពុង​ពេញនិយម​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​
13, Apr 2019 , 4:59 pm        
រូបភាព
ដោយ:
​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​បាន​ចូល​មកដល់ ប្រជាពលរដ្ឋ​ត្រៀម​រួចរាល់​ដើម្បី​រាំ​កម្សាន្ត​នៅ​ស្រុកកំណើត និង​ទីវ​ត្ត​អារាម​នានា​។ ពិធីបុណ្យ​ចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ដែល​ប្រព្រឹត្តទៅ​ថ្ងៃទី​១៤ ដល់​ថ្ងៃ​១៦ ខែមេសា ។

 
​បទ​ចម្រៀង​ប្រពៃណី បទ​Remix និង​បទ​មរតក​ដើម​ជាច្រើន​បទ​ត្រូវបាន​ផលិតឡើង​ដើម្បី​កំដរ​បរិយាកាស​ដ៏​រីករាយ​នា​បុណ្យចូលឆ្នាំថ្មី​នេះ​។​
 
​សារព័ត៌មាន​ថ្មីៗ សូម​លើកយក​បទ​ចំនួន​៥​បទ​ដែល​កំពុង​លេចធ្លោ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​នេះ បទ​ទាំងនោះ​រួមមាន​៖

«​រលឹម​ប្រុយៗ​» ច្រៀង​ដោយ មាស សុខ​សោភា និង BOB-Tempo
​ផលិតកម្ម​ថោ​ន បាន​បញ្ចេញ​បទ​ចម្រៀង​ដែលជា​ស្នាដៃ​កូន​ខ្មែរ ជា​ចង្វាក់​រាំវង់ Remix ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​យុវជន​។ តារាចម្រៀង​ផ្អែម មាស សុខ​សោភា បាន​បញ្ចេញ​បទ​នេះ​ឲ្យ​រាំ​សប្បាយរីករាយ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ​។​
 
«​រលឹម​ប្រុយៗ​»​និពន្ធ​ទំនុកច្រៀង​និង​មេ​ឡូ​ឌី​ដោយ លោក សោម ដូ​រ៉េ និង​និពន្ធ​បទ​ភ្លេង​ដោយ លោក Tempo Tris
 
 
«​អា​ចក់​អា​ចែម​» ច្រៀង​ដោយ ព្រាប សុវត្ថិ 
​បទ​ចម្រៀង​ដែល​ច្រៀង​ដោយ​កំពូល​តារា​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​នេះ​កំពុង​ទទួល​ការពេញនិយម​យ៉ាងខ្លាំង​លើ​បណ្តាញ​សង្គម​។​
​អា​ចក់​អា​ចែម ពី​តារា​កំពូល​ចម្រៀង​ព្រាប សុវត្ថិ គឺ​ចង់បាន​រៀបរាប់​ពី​ការ​នឹក​ស្រណោះ​ពេលដែល​បែក​គ្នា​និង​សត្វ គោ ក្របី​របស់លោក ដែល​បាន​បែក​គ្នា​ជាច្រើន​ឆ្នាំ​។​
«​អា​ចក់​អា​ចែម​»  និពន្ធ​ទំនុកច្រៀង​និង​មេ​ឡូ​ឌី​ដោយ Vid Cooler រួមទាំង​ការនិពន្ធ​បទ​ភ្លេង​ដោយ Chhit Tengrith ។​
 
 
«​ម៉ាប់ៗ​» ច្រៀង​ដោយ ឱក សុគន្ធ​កញ្ញា​
​ជា​ប្រភេទ​បទ Remix របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​ចង់​រៀបរាប់​ពី​មនុស្ស​ប្រុស​ដែលមាន​មាឌ​ម៉ាប់​
​ភ្នែក​តឹង ប៉ុន្តែ​គួរអោយ​ស្រឡាញ់​។​បទ​ម៉ាប់ៗ​នេះ​បាន​កំពុងតែ​ពេញនិយម​ខ្លាំង​លើ​គ្រប់​បណ្តាញ​សង្គម​។​
«​ម៉ាប់ៗ​» និពន្ធ​ទំនុកច្រៀង​ដោយ លោក ជុំ លំអង និង​និពន្ធ​បទ​ភ្លេង ដោយ មាស សុគន្ធ ។ 
 
 
«​ចូលឆ្នាំ​ទៅលេង​បាត់ដំបង​» ច្រៀង​ដោយ ឆាយ វីរ​យុទ្ធ និង សុខ ពិសី​
​បទ​ចង្វាក់​រាំវង់​នេះ ជា​បទ​ដើម​របស់​អធិរាជ​សំនៀង​មាស ស៊ីន ស៊ី​សាមុត និង រា​ជនី​សំនៀង​មាស រស់ សេរី​សុទ្ធា ហើយ​ត្រូវបាន​ផលិតកម្ម Sunday រៀបចំ​ផលិត​សារជាថ្មី​។​
 
 
«​ខ្យល់​បក់​រំភើយ​» ច្រៀង​ដោយ និ​រ័ត្ន​ន៍​
​បទ​ចង្វាក់​រាំវង់​នេះ ជា​បទ​ដើម​របស់ សុង សេង​ហ៊​ន ហើយ​ត្រូវបាន​ផលិតកម្ម Town រៀបចំ​ផលិត​សារជាថ្មី​។
 
 

Tag:
 បុណ្យចូលឆ្នាំថ្មី​
  ចម្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com