ជាតិ
ព័ត៍មានសុខភាព
ទម្លាប់ទាំង៧ ធ្វើឲ្យស្បែកកាន់តែស្រស់ស្អាតទៅ
× ប្រសិនជាអ្នកអាចអនុវត្តតាមទម្លាប់ទាំងឡាយខាងក្រោមនេះ នោះអ្នកនឹងអាចរក្សាស្បែករបស់អ្នកឲ្យស្អាតជានិច្ច។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែញ៉ាំទឹកនៅពេលព្រឹកមួយកែវ និងមុនពេលចូលគេងមួយកែវ ព្រោះវាអាចជួយពន្យារស្បែករបស់អ្នកមិនឲ្យឆាប់ចាស់បាន។
2. អ្នកគួរតែពិសារប៉េងប៉ោះចំនួនមួយគ្រាប់ជារៀងរាល់ថ្ងៃ ព្រោះវាសម្បូរទៅដោយវីតាមីនសេ ដែលអាចជួយការពារស្បែករបស់អ្នកបាន។
3. អ្នកគួរតែពិសារទឹកដោះគោជូរចំនួនមួយថ្ងៃមួយកែវ ទើបវាជួយរក្សាកាលស្យូមក្នុងរាងកាយរបស់អ្នកបាន។
4. ប្រសិនជាក្រពះរបស់អ្នកមិនមានបញ្ហា ហើយអ្នកចង់ស្រកទម្ងន់ អ្នកអាចញ៉ាំតែបាន ព្រោះវាអាចជួយអ្នកឲ្យមានរាងស្អាតបាន។
5. មុនពេលដែលអ្នកចូលគេង អ្នកអាចបិតម៉ាសមុខដើម្បីឲ្យធូលីលើស្បែកមុខចេញអស់ ទើបស្បែកអ្នកស្អាត៕
© រក្សាសិទ្ធិដោយ thmeythmey.com