ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​ព្រមាន​ចាត់វិធានការ​ក្រុមហ៊ុន​ទូរគមនាគមន៍ ដែល​មិន​ព្រម​សងបំណុល​ជូន​រដ្ឋ​
14, Apr 2019 , 8:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល ដាក់​កំហិត​ត្រឹម​ថ្ងៃទី​៣១​ខែ​ឧសា​ឆ្នាំនេះ ឲ្យ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចាត់ចែង​ទូទាត់​ចំណែក​នៃ​ផល​ចំណូល (Revenue Share) និង​បំណុល​ទាំងអស់​ដែល​ជំពាក់​រដ្ឋ​ជូន​ក្រសួង​ប្រៃសណីយ៍​។



​យោងតាម​សេចក្ដីជូនដំណឹង​រួមគ្នា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចុះ​ថ្ងៃទី​១១​ខែមេសា បើ​ប្រតិបត្តិ​ករ​មិន​ធ្វើតាម​សេចក្ដីជូនដំណឹង​នេះ​ទេ នោះ​នឹងត្រូវ​ប្រឈម​វិធានការ​តឹងរ៉ឹង​ជាពុំខាន​។ ទី​១ ក្រសួង​នឹង​ផ្សព្វផ្សាយ​ឲ្យ​ស្គាល់​ជា​សាធារណ​ចំពោះ​ក្រុមហ៊ុន ម្ចាស់​ក្រុមហ៊ុន និង​ទឹកប្រាក់​ដែល​ជំពាក់​។ ទី​២ ក្រសួង​នឹង​ចាត់​វិធាន​តាមផ្លូវ​ច្បាប់​ដូចជា បង្កក​សំណើសុំ​អនុញ្ញាត​នានា បង្កក​គណនី បិទ​ហ្វ្រេ​កង់​ស៍ ហាមឃាត់​នាំចេញ​ចូល ព្យួរ ឬ​ដកហូត​អាជ្ញា​បណ្ណ និង​ចុងក្រោយ​បង្ក​សំណុំរឿង​ទៅ​តុលាការ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com