ជាតិ
វីដេអូ
សិល្បះ
ចូលឆ្នាំ៖ តោះមកស្ដាប់បទ«បោះឈូង»ពីកញ្ញា អេនណា
× ភ្នំពេញ៖ បទ «បោះឈូង» ជាសំនៀងដើមរបស់អធិរាជសំឡេងមាសលោក ស៊ីន ស៊ីសាមុត និងលោកស្រី រស់ សេរីសុទ្ធា ត្រូវបានច្រៀងឡើងវិញ ដោយកញ្ញា អេនណា និងលោក លិកាង ក្នុងផលិតកម្មសាស្តា។ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនេះ គ្រប់ផលិតកម្មនានា បានចេញបទចម្រៀងប្រពៃណីជាច្រើនបទ ដើម្បីអបអរឆ្នាំថ្មី និងផ្ដល់ការកម្សាន្តអារម្មណ៍ដល់សាធារណជន។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កញ្ញា អេនណា ដែលបានបកស្រាយបទចម្រៀងនេះ បញ្ជាក់ថា បទ«បោះឈូង» នេះ មានផលលំបាក ដោយសារតែជាបទមរកតដើមដែលកញ្ញាត្រូវច្រៀងតាមលំនាំដើម។ សម្រាប់កញ្ញា អេនណា ការច្រៀងបទនេះ បានធ្វើឲ្យកញ្ញាមានអារម្មណ៍សប្បាយផងដែរ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយកញ្ញា អេនណា តារាចម្រៀងនៅផលិតកម្មសាស្តាដូចតទៅ៖
Tag:
ចូលឆ្នាំ
បទចម្រៀង
បោះឈូង
© រក្សាសិទ្ធិដោយ thmeythmey.com