ជាតិ
សង្គមជាតិ
ពលរដ្ឋ​អាចធ្វើ​ដំណើរ​ពី​កម្ពុជា​ដល់​សិង្ហ​បុរី តាម​រថភ្លើង នៅ​ចុងខែ​មេសា​
17, Apr 2019 , 6:59 pm        
រូបភាព
រូបភាពពីក្រសួងព័ត៌មាន១
រូបភាពពីក្រសួងព័ត៌មាន១
​ភ្នំពេញ​៖ បើ​គ្មានអ្វី​ប្រែប្រួល​ទេ កម្ពុជា​-​ថៃ នឹង​បើក​ដំណើរការ​ផ្លូវដែក ដែល​អាច​ឲ្យ​អ្នកដំណើរ​ឆ្លងកាត់​ប្រទេស​តំបន់​អាស៊ាន នៅ​ចុងខែ​មេសា​នេះ​។ នេះ​បើតាម​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

 
​លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា កម្ពុជា​បាន​ត​ភ្ជាប់​ផ្លូវដែក​ជាមួយ​ថៃ​ហើយ តែ​មិនទាន់​បើក​ដំណើរការ នៅឡើយ​ទេ ដោយសារ​ភាគី​ទាំងពីរ មិនទាន់​ចុះ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ផ្លូវដែក​រួមគ្នា​។ បើតាម​លោក ស៊ុន ចាន់ថុល បញ្ហា​កិច្ចព្រមព្រៀង​នេះ ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​នៃ​ប្រទេស​ទាំងពីរ គ្រោង​ចុះ​រួមគ្នា​នៅ​ថ្ងៃទី​២២ មេសា ហើយ​ភាគី​ថៃ​នឹង​ប្រគល់​ទូរថភ្លើង​ចំនួន​៤​ទូ​ដល់​កម្ពុជា​ផងដែរ​។​
 
 
​តាម​ការអះអាង​របស់​លោក ស៊ុន ថា​ន់​ថុល នៅ​ថ្ងៃទី​២២​មេសា​នេះ ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​នៃ​ប្រទេស​ទាំងពី​នឹង​ចុះ​កិច្ចព្រមព្រៀង​។ ខណៈដែល​បើកសម្ពោធ​ចុះ​កិច្ច​ហត្ថលេខា​ព្រមព្រៀង ប្រទេស​ថៃ​នឹងមាន​ការប្រគល់​ទូរថភ្លើង​ចំនួន​៤​ទូ​ដល់​កម្ពុជា​ផងដែរ​។ អ្នកធ្វើដំណើរ​ទាំងអស់ អាច​ចរាចរណ៍​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​បាន ដោយ​ជិះ​រថភ្លើង​។​
 
​ផ្លូវដែក​ប្រទេស​កម្ពុជា​-​ថៃ​នេះ នឹងធ្វើ​ឲ្យ​អ្នកធ្វើដំណើរ​ពី​ភ្នំពេញ​ឆ្លងទៅ​ប៉ោយប៉ែត ហើយ​បន្តទៅ​បាងកក ដល់​មា​ឡេ​ស៊ី ឬ​សិង្ហ​បុរី​ទៀតផង​។ នេះ​បើតាម​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ 
 
​កន្លងមក​ក្រុមហ៊ុន Royal Railway ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​ផ្លូវដែក​កម្ពុជា បាន​បញ្ជា​ទិញ រថភ្លើង​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ចំនួន​៣​គ្រឿង ក្នុង​មួយគ្រឿង​តម្លៃ​២​លាន​ដុល្លារ​។ រថភ្លើង​អាច​ផ្ទុក​មនុស្ស​បាន​៥៦​នាក់ មាន​ម៉ាស៊ីនត្រជាក់ ប្រព័ន្ធ WiFi ជណ្ដើរ​ចុះ​ដោយ​ស្វ័យប្រវត្តិ ប្រព័ន្ធគ្រប់គ្រង​រំយោល​មិន​រលាក់ មាន​ទូរទស្សន៍ ១២​គ្រឿងក្នុង​មួយ​ទូរថភ្លើង និង​មាន​បង្គន់​អនាម័យ​។ ចំពោះ​ប្រព័ន្ធ​ហ្វ្រាំង​ចាប់បាន​លឿន ល្បឿន​៨០​ទៅ​៩០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕ 
 

 

Tag:
 ជាតិ​
  រថភ្លើង​
  កម្ពុជា​-​សិ​ង្ហា​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com