អត្ថបទពាណិជ្ជកម្ម
Pi Pay អបអរ​ដល់​សហគ្រិន​ស្ត្រី​កម្ពុជា ដែល​បានបញ្ចប់​វគ្គ​សិក្សា​ពី​កម្មវិធី SHE Investment Accelerator ឆ្នាំ​២០១៩
12, Apr 2019 , 4:49 pm        
រូបភាព
ដោយ:
​ភ្នំពេញ ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩៖ សូម​ចូលរួម​អបអរសាទរ​ដល់​ក្រុមហ៊ុន​អាជីវកម្ម​ទើប​បង្កើត​ថ្មី Kokopon របស់​កម្ពុជា សម្រាប់​ការបញ្ចប់​វគ្គ​បណ្តុះបណ្តាល លើ​កម្មវិធី SHE Investment Accelerator (​អ្នក​អភិវឌ្ឍ​អាជីវកម្ម​ជា​ស្ត្រី​) ឆ្នាំ​២០១៩​។ ពេលនេះ ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​នេះ នឹង​ទទួលបាន​ការជួយឧបត្ថម្ភ ទៅលើ​តម្លៃ​សេវា​ចុះឈ្មោះ​អាជីវកម្ម​ពី ផាយ ផេ (Pi Pay) ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់ ដោយ​មិន​ប្រើ​ក្រដាសប្រាក់​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​ម្ចាស់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ជា​ស្ត្រី​ចំនួន​១៣​នាក់ បាន​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​លើ​ការបញ្ចប់​ការសិក្សា​របស់ខ្លួន នៅ​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ក្រោយ​ស្ថានទូត​មួយ​នេះ បាន​ចូលរួម​គាំទ្រ​កម្មវិធី SHE Investment Accelerator ឆ្នាំ​២០១៩​។ 
 
​អ្នកស្រី​លឹម លីដា សហ​ស្ថាបនិក​របស់​កម្មវិធី SHE Investments បាន​បញ្ជាក់ថា កម្មវិធីសិក្សា​ដែលមាន​រយៈពេល​៦​ខែ និង​បានផ្តល់​ការសិក្សា​ដល់​សិក្ខាកាម​លើ ជំនាញ​ដំណើរការ​គ្រប់គ្រង​អាជីវកម្ម ការគ្រប់គ្រង​ធនធានមនុស្ស និង​ហិរញ្ញវត្ថុ ការកំណត់​គោលដៅ ការរៀបចំ​ផែនការ​សកម្មភាព និង​ផែនការ​យុទ្ធសាស្ត្រ​អាជីវកម្ម​ផងដែរ​។ សិក្ខាកាម ក៏​ទទួលបាន​ជំនាញ​ផ្សេងៗ ការជួប​ឧបត្ថម្ភ​គាំទ្រ និង​ឱកាស​នានា​នៅ​កម្ពុជា​ដែរ​។ 


 
​អ្នកស្រី លឹម លីដា បាន​ឲ្យ​ដឹងថា​៖«​ខ្ញុំ​បន្ត​មានការ​ភ្ញាក់ផ្អើល​ទៅលើ​គុណភាព និង​ថាមពល​របស់​ស្ត្រី ដែល​យើង​ធ្វើកា​ជាមួយ នៅ SHE Investments ហើយ​ខ្ញុំ​ពិតជា​រំភើប​ណាស់ ក្នុង​ការជួយ​ដល់​ស្ត្រី​ទាំងនោះ លើ​ដំណើរ​អាជីវកម្ម​របស់​ពួកគាត់​។ Kokopon បានធ្វើ​ឲ្យ​យើង​ចាប់អារម្មណ៍​លើ​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន​នេះ និង​កម្រិត​ដែល​ក្រុមហ៊ុន បានធ្វើ​សកម្មភាព​ស្របតាម​ដំបូន្មាន​ផ្សេងៗ ដើម្បី​អភិវឌ្ឍ​គំនិត​របស់​ពួកគេ ហើយ​យើង​ប្រាកដ​ចិត្ត​ថា ពួកគេ​នឹង​អភិវឌ្ឍ​ទៅមុខ​ដ៏​ឆ្ងាយ​»​។ 
 
​ក្រុមហ៊ុន Kokopon នឹង​ផ្តល់​ការបញ្ចុះ​តម្លៃ​លើ​ផលិតផល និង​សេវា​ផ្សេងៗ ដោយ​ការធ្វើការងារ​ជាមួយនឹង​ក្រុមហ៊ុន​អាជីវកម្ម​ជាច្រើន ដើម្បី​ជួយ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ បង្កើន​ការលក់​របស់​ពួកគេ តាមរយៈ​ការទទួលបាន​អតិថិជន​កាន់តែច្រើន ក្រោម​ជំនួយ​ផ្នែក​ទីផ្សារ លើ​ផលិតផល​ផ្សេងៗ​ដែល​ស្ថិត​ក្នុងការ​ប្រ​ម៉ូ​សិន​។ តាមរយៈ​ការចូលរួម​សិក្សា​ក្នុង​កម្មវិធីសិក្សា SHE Accelerator អ្នកស្រី​ណេង សុខ​នាង ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម Kokopon បាន​សហការ​ជាមួយ​ម្ចាស់​អាជីវកម្ម​ជា​ស្ត្រី​ច្រើន​នាក់​ផ្សេងទៀត ដើម្បី​ផ្តល់​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងនោះ ទទួលបាន​នូវ​សេវា​ផ្សេងៗ ដូចជា​ក្រុមហ៊ុន​អាជីវកម្ម​លក់​ផលិតផល​ថែរក្សា​ស​ម្ភ​ស្ស​ធម្មជាតិ ដៃ​ខ្មែរ (Dai Khmer) ជាដើម​។ 


 
​កញ្ញា Kelly Ch’ng ប្រធាន​ផ្នែក​ទំនាក់ទំនង និង​ទីផ្សារ​របស់​ក្រុមហ៊ុន ផាយ ផេ បាន​ពន្យល់ថា ការឧបត្ថម្ភ​គាំទ្រ​លើ​ការចុះបញ្ជី​អាជីវកម្ម​របស់​ក្រុមហ៊ុន Kokopon បង្ហាញ​ពី​ការគាំទ្រ​ឥតឈប់ឈរ​របស់​ក្រុមហ៊ុន ផាយ ផេ ទៅលើ​ការងារ​របស់​កម្មវិធី SHE Investments ជាមួយនឹង​អាជីវករ​ជា​ស្ត្រី​កម្ពុជា​។  កញ្ញា Kelly Ch’ng  បញ្ជាក់ថា​៖«​ផាយ ផេ ពិត​ជាមាន​មោទនភាព​ណាស់ ក្នុងការ​ធ្វើការ​ជាមួយនឹង SHE Investments ក្នុង​កិច្ចការងារ​ដ៏​សំខាន់ របស់​ពួកគេ​ជាមួយនឹង​អាជីវកម្ម ដែលមាន​ម្ចាស់​កម្មសិទ្ធិ​ជា​ស្ត្រី និង​ដឹកនាំ​ដោយ​ស្ត្រី​នៅ​កម្ពុជា​។ យើង​ធ្វើការ​ជាមួយ​ពាណិជ្ជករ​ធំ និង​តូច​ទូទាំង​កម្ពុជា ទៅលើ​ដំណោះស្រាយ​ទូទាត់​មិន​ប្រើ​ក្រដាសប្រាក់ ខណៈដែល​ដំណោះស្រាយ​ទាំងនេះ ឆ្លើយតប​ទៅនឹង​តម្រូវការ​ឌីជីថល ដែល​កំពុងតែ​កើនឡើង​របស់​កម្ពុជា​។ ខ្ញុំ​ពិតជា​រំភើប​ណាស់​ក្នុងការ​ឃើញ​ពី​មហិច្ឆតា និង​ទស្សនវិស័យ​របស់​ក្រុម​អ្នក​ដែល​បញ្ចប់​ការសិក្សា​លើ​កម្មវិធី​នេះ​។ ខ្ញុំ​សូម​ជូនពរ​ឲ្យ​ពួកគាត់​ជួបតែ​សំណាងល្អ​បំផុត មួយ​នឹង​អាជីវកម្ម​ដែល​កំពុង​តែមាន​ការរីក​ចម្រើន​របស់​ពួកគាត់​»​។ 


 
​អ្នកស្រី សុខ នាង សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Kokopon បាន​បញ្ជាក់ថា ដំណើរការ​នៃ​ការចុះបញ្ជី​អាជីវកម្ម ជាធម្មតា​ចំណាយពេល​អស់​ជាច្រើន​ខែ និង​ចំណាយ​ប្រាក់​រាប់ពាន់​ដុល្លារ​។ ហេតុនេះ​ការគាំទ្រ​របស់​ក្រុមហ៊ុន ផាយ ផេ គឺជា​ការឧបត្ថម្ភ​ដ៏​ធំ​មួយ​។  អ្នកស្រី​បញ្ជាក់​ដូច្នេះ​៖ «​វា​ពិតជា​អស្ចារ្យ​ណាស់ ក្នុងការ​ឃើញ​ក្រុមហ៊ុន​មួយ​របស់​កម្ពុជា ចូលរួម​គាំទ្រ​សហគ្រាស​ខ្នាតតូច និង​មធ្យម ដែល​ដឹកនាំ​ដោយ​ស្ត្រី ដូចជា​យើង​។ ជាពិសេស ក្រោយពី​ការខិតខំ​ព្យាយាម​របស់​អ្នកចូលរួម​ក្នុង​កម្មវិធី​អភិវឌ្ឍ​អាជីវកម្ម​មួយ​នេះ​។ យើង​រង់​ចាំមើល​ការរីកចម្រើន​របស់ Kokopon ហើយ​ខ្ញុំ​សូម​ថ្លែងអំណរគុណ ដល់​ក្រុមហ៊ុន ផាយ ផេ កម្មវិធី SHE Investments និង​ស្ថានទូត​ចក្រភព​អង់គ្លេស ដែល​បាន​ជួយ​យើង​ក្នុង​ដំណើរ​អាជីវកម្ម​របស់​យើង​»​។ 
 
​ក្រុមហ៊ុន ផាយ ផេ បាន​សហការ​ជាមួយនឹង​កម្មវិធី SHE Investments ចាប់តាំងពី​ឆ្នាំ​២០១៧​មកម្ល៉េះ ដើម្បី​ជួយ​លើកស្ទួយ​ដល់​អាជីវកម្ម ដែល​ដឹកនាំ​ដោយ​ស្ត្រី​នៅ​កម្ពុជា ហើយ​ស្ត្រី​ដ៏​អស្ចារ្យ​ជាច្រើន​នាក់​កំពុងតែ​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​៕

(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com