អត្ថបទពាណិជ្ជកម្ម
ឱកាស​ហាត់​ការគ្រប់គ្រង ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដ៏​ធំ​នៅ​កម្ពុជា បានមក​ដល់​ហើយ​
24, Apr 2019 , 3:25 pm        
រូបភាព
ដោយ: ថ្មីៗ
​នេះ​គឺជា​ដំណឹង​ដ៏​ល្អ​សម្រាប់ និស្សិត​ពូកែ​ដែលមាន​ពិន្ទុ​ក​នៅក្នុង​សាលា និង​មានបំណង​ចូល​បម្រើ​ការងារ ជាមួយ​ក្រុមហ៊ុន​ធំៗ ដើម្បី​ទទួលបាន​បទពិសោធន៍ ចំណេះដឹង នឹង​ពង្រឹង​ជំនាញ​គ្រប់គ្រង​របស់ខ្លួន​បន្ថែ​ម​ទៀត​។ ពេលនេះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជា​គ្រឹះស្ថាន​ដ៏​ធំ​នៅ​កម្ពុជា និង​ត្រូវបាន​ទទួលស្គាល់​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ជួយ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​ឲ្យ ប្រសើរឡើង កំពុងផ្ដល់​ឱកាស​ការ​ងារ ជូន​ដល់​និស្សិត​ដែល​បាន​ពិន្ទុ​ខ្ពស់​ក្នុង​សាលា និង​និស្សិត​រៀន​ពូកែ ឲ្យ​ចូល​ហាត់​ការគ្រប់គ្រង  ចំនួន ៥ មុខតំណែង​។ និស្សិត នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន រួម​នឹង​ប្រាក់ខែ​សមរម្យ សម្រាប់​ការហាត់​ការគ្រប់គ្រង នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែលមាន​បុគ្គលិក​ជាង ៣០០០​នាក់​មួយ​នេះ​។​
 
​សម្រាប់​សិ​ស្សិ​និស្សិត ដែលមាន​ចំណាប់អារម្មណ៍​អាច​ផ្ញើ​ប្រវត្តិរូប​សង្ខេប​របស់ខ្លួន ទៅតាម​គ្រប់​សាខា​របស់ អេ អឹម ខេ ឬ​ការិយាល័យ​កណ្ដាល​ដោយផ្ទាល់​របស់ អេ អឹម ខេ ដែលមាន​ទីតាំង​ស្ថិតនៅ​អគារ 285, ផ្លូវ 271 សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឬ ក៏​ផ្ញើ​តាមរយៈ​អុីម៉ែ​ល [email protected] ។ ដើម្បី​ទទួលបាន​ព័​ត៌​បន្ថែម​សូម​ទំនាក់ទំនង​ទៅកាន់​លេខ​ទូ​សព្ទ 086 777 132​។​
 
​ចាប់​ទទួល​ពាក្យ ចាប់ពី​ផ្សាយដំណឹង​នេះ​តទៅ រហូតដល់​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ​២០១៩៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com