ជាតិ
ពីនេះ ពីនោះ
តើពាក្យ «កាក» មានន័យដូចម្តេចខ្លះ?
18, Apr 2019 , 7:40 am        
រូបភាព
ការពិតទៅពាក្យ «កាក» មិនមែនជាពាក្យល្អនោះទេ។ «កាក» ជានាមសព្ទ មានន័យថា អ្វីៗដែលសោះ,ដែលអស់រសជាតិដោយច្របាច់ ដោយទំពា ស្ងោរជាដើម។

 

បើនិយាយពីសម្លដែលស្រង់យកតែសាច់ និងបន្លែមក ឬដួសយកតែទឹកចេញក៏ហៅថា កាក ដែរ។ ដោយឡែកមនុស្សដែលប្រើធ្វើការអ្វីមិនកើត ក៏គេហៅថា កាកមនុស្សផងដែរ។

ដូច្នេះឲ្យតែមានពាក្យ កាកនៅពីមុខពាក្យផ្សេងទៀត គឺសុទ្ធតែមានន័យមិនល្អនោះទេ។ ឧទាហរណ៍៖ កាកសំបុត្រ(សំបុត្រដែលគេលែងត្រូវការ)៕

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com