អត្ថបទពាណិជ្ជកម្ម
​ពិព័រណ៍​ពី​ជម្រើស​សិក្សា និង​អាហារូបករណ៍​នៅ​អាមេរិក ឆ្នាំ ២០១៩
13, Apr 2019 , 11:19 am        
រូបភាព
ដោយ:
​អ្នកតំណាង​ស្ថាប័ន​អប់រំ និង​សាកលវិទ្យាល័យ​មកពី​ស​ហ​រដ្ឋ​អាមេរិក នឹង​មកកាន់​ទីក្រុង​ភ្នំពេញ សម្រាប់​កម្មវិធី​ពិព័រណ៍​ពី​ជម្រើស​សិក្សា និង​អាហារូបករណ៍ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ ០៨ ឧសភា ឆ្នាំ ២០១៩ នៅ​សាល​ពិព័រណ៍​នៃ​សាលា ACE សាខា​ទួល​ទំពូង ចាប់ពី​ម៉ោង ១ រសៀល ដល់​ម៉ោង ៦​ល្ងាច​។ កម្មវិធី​ពិព័រណ៍​ប្រចាំ​ឆ្នាំនេះ គឺអាច​ចូលរួម​ដោយ​ឥតគិតថ្លៃ ហើយ​ដែល​រៀបចំឡើង​ដោយ​ស្ថាប័ន​អប់រំ IDP ដែលជា​ស្ថាប័ន​ផ្តល់​ពត៌មាន​ពី​ការសិក្សា​នៅ​បរទេស និង​ឈានមុខ​គេ​នៅលើ​ពិភពលោក​។​
 
​សិស្ស​និស្សិត និង​អាណាព្យាបាល អាច​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​ស្ថាប័ន​អប់រំ​សហរដ្ឋអាមេរិក​ទាំងនេះ ដើម្បី​ស្វែងយល់​អំពី​ជម្រើស​សិក្សា​គ្រប់​កម្រិត​ចាប់ពី​ថ្នាក់​វិទ្យាល័យ វិជ្ជាជីវៈ ដល់​ថ្នាក់​សាកលវិទ្យាល័យ រួមទាំង​ឱកាស​ការងារ ក៏ដូចជា​ព័ត៌មាន​អំពី​អាហារូបករណ៍​ផ្សេងៗ​។ 
«​កម្មវិធី​ពិព័រណ៍​ពី​ការសិក្សា និង​អាហារូបករណ៍​នៅ​អាមេរិក គឺជា​វេទិកា​ពិសេស​មួយ​សម្រាប់​អ្នក​ដែលមាន​បំណង​ទៅ​បន្ត​ការសិក្សា នៅ​សហរដ្ឋអាមេរិក ដើម្បី​ទទួល​ពត៌មាន​ជាក់លាក់​បន្ថែម និង​ដោយផ្ទាល់​ពី​តំណាង​ស្ថាប័ន​អប់រំ​មកពី​រដ្ឋ​នានា​នៃ​សហរដ្ឋអាមេរិក​» នេះ​បើតាម​ប្រសាសន៍​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​អប់រំ​IDP ប្រចាំ​ប្រទេស​កម្ពុជា​។​


 
​មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា នឹង​មក​ចូលរួម​ផ្តល់​ប្រឹក្សា​ពី ការចុះឈ្មោះ​ប្រលង និង​ការ​ត្រៀមប្រលង IELTS​។ អ្នកតំណាង​មកពី​មជ្ឈមណ្ឌល​អូ​ស្រា្ត​លី​សម្រាប់​ការបណ្តុះបណ្តាល (ACE) ក៏​នឹងមាន​វត្តមាន​ក្នុង​កម្មវិធី​នេះដែរ ដើម្បី​ផ្តល់នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ របស់​ស្ថាប័ន​អប់រំ​មកពី​សហរដ្ឋអាមេរិក ។​
 
«​សហរដ្ឋអាមេរិក គឺជា​ទិសដៅ​សិក្សា​ល្អប្រសើរ​មួយ ដែល​ផ្តល់អោយ​សិស្ស និស្សិត​នូវ​បទពិសោធន៍​សិក្សា ជាមួយនឹង​បរិយាកាស​ដែលមាន​វប្បធម៌​ចម្រុះ​។ លើសពីនេះទៅទៀត សិស្ស និស្សិត​មានឱកាស​អាចបំពេញ​ការងា​រ​ក្រៅ​ម៉ោង ក្នុងកំឡុងពេល​កំពុង​សិក្សា​ផងដែរ​។ កត្តា​ទាំងនេះហើយ​ដែល​ធ្វើអោយ​សហរដ្ឋអាមេរិក មាន​ភាព​ទាក់ទាញ​។​» លោក ឈាង វ៉ាន់​តាក់ ប្រធាន​ផ្នែក​បញ្ជូន​សិស្ស និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ប្រចាំ​ស្ថាប័ន​អប់រំ IDP​។​
 
IDP Education គឺជា​ស្ថាប័ន​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ដែល​បាន​ដើរតួនាទី​ក្នុងការ​បញ្ជូន​សិស្ស​និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី អង់គ្លេស ណូ​វែ​ល​ហ្សេ​ឡង់ កាណាដា អាមេរិក និង អៀរ​ឡង់ ជាមួយនឹង​ការិយាល័យ​ជាង ១០០ នៅ ៣២​ប្រទេស​ជុំវិញ​ពិភពលោក​។ ការប្រឹក្សា និង​ការបំពេញ​ទម្រង់​បែបបទ​សិក្សា ដែល​ផ្តល់ជូន​ដោយ​ស្ថាប័ន IDP ធ្វើឡើង​ដោយ​ឥតគិតថ្លៃ​។​
 
​សិស្ស និស្សិត និង​អាណាព្យាបាល​អាចធ្វើ​ការអញ្ជើញ​មក​សាកសួរ​ពត៌មាន​ប​ន្ថែ​ម​ទាក់ទង​ការសិក្សា​នៅ​បរទេស នៅ​គ្រប់​ការិយាល័យ​សិក្សា​នៅ​បរទេស​របស់​ស្ថាប័ន IDP ផ្ទាល់​ដែលមាន​ទីតាំងនៅ​គ្រប់​សាខា នៃ​សាលា ACE ភ្នំពេញ និង​សៀមរាប​។ 
​កម្មវិធី​ពិព័រណ៍​ការសិក្សា និង​អាហារូបករណ៍​នៅ​អាមេរិក នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​សាលា ACE សាខា​ទូល​ទំ​ពួ​ង ចាប់ពី​ម៉ោង ១​រសៀល ដល់​ម៉ោង ៦​ល្ងាច​។ 
​ចុះឈ្មោះ​ចួ​ល​រួម​កម្មវិធី​នេះ​ដោយ​ឥតគិតថ្លៃ​តាមរយៈ www.cambodia.idp.com/usexpo ឫ​លេខ​ទូរស័ព្ទ 077 667 122៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 IDP
© រក្សាសិទ្ធិដោយ thmeythmey.com