ជាតិ
សៀមរាប​សង្ក្រាន្ត​សូម​ស្វាគមន៍​!
13, Apr 2019 , 2:50 pm        
រូបភាព
​សៀមរាប​៖ ទោះ​មិនមាន​អង្គរ​សង្ក្រាន្ត តែ​ខេត្តសៀមរាប​មាន «​សៀមរាប​សង្ក្រាន្ត​» ដែល​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​នាឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​នេះ ពីថ្ងៃ​ទី​១៤ ដល់ទី​១៦ ខែមេសា​។ សៀមរាប​សង្ក្រាន្ត ត្រូវបាន​រដ្ឋបាលខេត្ត​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត រៀបចំ​ធ្វើ​នៅ​បរិវេណ​សួនច្បារ​ព្រះរាជដំណាក់ ដែលមាន​កម្មវិធី​ចម្រុះ​បែប គឺ​ស្រដៀង​ទៅនឹង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ផងដែរ គ្រាន់តែ​ជា​ទ្រុងទ្រាយ​តូច​។

 
​កម្មវិធី​សំខាន់ៗ​របស់​សៀមរាប​សង្ក្រាន្ត រួមមាន ភូមិ​ខ្ញុំ តោះ​តោះ​លេង​ទឹក​ដែលមាន​ដាក់​អម​សងខាង​ផ្លូវ​ត្រៀម​ឱ្យ​ពលរដ្ឋ​លេង​ទឹក​រួមគ្នា ការសម្ដែង​សិល្បៈ​ចម្រុះ និង​កម្មវិធី​លេងល្បែង​ប្រជាប្រិយ​។​ល​។  ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ជុំវិញ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត សូម​អញ្ជើញ​ទស្សនា​។​
 
 














































 

© រក្សាសិទ្ធិដោយ thmeythmey.com