អត្ថបទពាណិជ្ជកម្ម
​ក្រុម​តូច នាំ​អ្នកគាំទ្រ​ជួយ​សហគមន៍​ខ្វះខាត​ជុំវិញ​ភ្នំពេញ យ៉ាង​សប្បាយ​មុន​ឆ្នាំ​ថ្មី​
13, Apr 2019 , 4:36 pm        
រូបភាព
ដោយ: ថ្មីៗ
 ​កម្មវិធី "Spread The Goodness” ប្រចាំឆ្នាំ ២០១៩ ដែល​រៀបចំ​ដោយ ក្រុមហ៊ុន កូ​កា​-​កូ​ឡា បានបញ្ចប់​ទៅដោយ​ជោគជ័យ ក្រោយ​ជួយ​សម្រេច​បំណងប្រាថ្នា​ជួយ​សហគមន៍​នានា​ជុំវិញ​ទីក្រុង​ភ្នំពេញ​ចំនួន ៧ ឲ្យ​ក្លាយជា​ការពិត​។-
 
​បំណងប្រាថ្នា​ទាំងអស់​ដែល​ក្រុមការងារ​សម្រេច​បានរួម​មាន​៖ 
 
១. ផ្ដល់​ធុងសំរាម​ចំនួន ២៥ ដល់​ផ្សារកណ្ដាល (​ដោយ ហេង បុប្ផា​)
២. សួរសុខទុក្ខ និង​យក​អំណោយ​ជូន​បុគ្គលិក​ប្រមូល​សំរាម និង​អ្នករត់​ស៊ីក្លូ (​ដោយ រិទ្ធី កុ​ល្លិ​កា និង ម៉ៅ រស្មី​)
៣. ដំឡើង​កង្ហារ​នៅ​វិទ្យាល័យ​បឹង​ប្រិ​យ៍ (​ដោយ ឌិន វណ្ណា​)
៤. ដាំ​ដើមឈើ​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ (​ដោយ វុត្ថា ដូ​រ៉ូ​និ​ច និង ណន សុពល​រិ​ទ្ធ​)
៥. សម្អាត​សំរាម​នៅក្រោម​ស្ពាន​ព្រះមុនីវង្ស (​ដោយ មិត្ត សុខ​រស់​)
៦. ឧបត្ថម្ភ​ស្បៀងអាហារ​ជូន​ប្រជាពលរដ្ឋ​ជាង ៥០ គ្រួសារ ដែល​រងគ្រោះ​អគ្គីភ័យ​នៅ​ភូមិ​សំបុកចាប (​ដោយ ម៉ៅ យុ​ទ្ធា​)
៧. បរិច្ចាគ​ថវិកា​ចំនួន ២០ លាន​រៀល ជូន​មូលនិធិ​គន្ធបុប្ផា (​ដោយ ឈិន សុ​ម៉ា​លីន​)
 
​គួ​រំលឹកថា នេះ​ជា​កម្មវិធី​ដែល​បង្កើតឡើង​ក្នុង​គោលបំណង ចែករំលែក​អំពើ​ល្អ​ដើម្បី​សិរី​សួស្ដី​ក្នុងឱកាស​ឆ្នាំ​ថ្មី​ដែល​ឈាន​មកដល់​ក្នុង​ពេលខាងមុខ​។ ជាក់ស្ដែង កូ​កា​-​កូ​ឡា បាន​សហការ​ជាមួយ​ក្រុម​ចម្រៀង SmallWorld Smallband ដើម្បី​សម្រួល​ឲ្យ​ការសម្រេច​បំណងប្រាថ្នា​ទាំងនេះ ដំណើរការ​ទៅដោយ​រលូន អម​នឹង​ភាពសប្បាយ​រីករាយ​ផងដែរ​។
​ចង់ដឹងថា​បេសកកម្ម​នេះ​សប្បាយ​ប៉ុណ្ណា​? តោះ​ទស្សនា​ទាំងអស់គ្នា​

 
 
















 

© រក្សាសិទ្ធិដោយ thmeythmey.com