អត្ថបទពាណិជ្ជកម្ម
Grab គាំទ្រ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លើ​យុទ្ធនាការ​សុវត្ថិភាព​លើ​ដងផ្លូវ​
13, Apr 2019 , 5:19 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្មវិធី​ហៅ​យានជំនិះ​ជិះ Grab (​ហ្គ្រេ​ប​) បាន​ចូលរួម​គាំទ្រ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អាជ្ញាធរ​កម្ពុជា​ផ្សេងទៀត ក្នុង​កិ​ច្ខ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការអប់រំ​ដល់​សាធារណៈ ជន​លើ​សុវត្ថិភាព​តាម​ដងផ្លូវ និង​សារសំខាន់​នៃ​ការពាក់​ពួក​សុវត្ថិភាព​ដែលមាន​គុណភាព​ល្អ នៅពេលដែល​ជិះ​ម៉ូតូ នៅ​ប្រទេស​កម្ពុជា​។ Grab បាន​ជួយឧបត្ថម្ភ​មួកសុវត្ថិភាព​ជាង​២០០​មួក ក៏ដូចជា​បញ្ជូន​បុគ្គលិក​ក្នុងការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អប់រំ​តាម​ដងផ្លូវ​នេះ នៅ​រាជធានី ភ្នំពេញ​។ លោកជំទាវ មឺ​ន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ពន្យល់​ពីសារ​សំខាន់​នៃ​ការពាក់​ពួក​សុវត្ថិភាព​ដែលមាន​គុណភាព​ល្អ ដល់​អ្នកចូលរួម​ទាំង អស់​៕
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com