ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​ក្នុងការ​បំបាត់​ការឈឺ​បំពង់ ក ពេល​ផ្តាសាយ​
30, May 2022 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ការឈឺ​បំពង់ក​អាច​ជា​អាការ​មួយ​ក្នុងចំណោម​អាកា​រ​ជាច្រើន ហើយ​វា​ក៏​ជា​អា​ការៈរំខាន​ខ្លាំង​បំផុត​ដែរ​របស់​ជំងឺ​ផ្តាសាយ ឬ​អាឡែកហ្ស៊ី​។



បើសិនជា​អ្នក​កំពុង​តែមាន​បញ្ហា​ឈឺបំពង់ក​មែន អ្នក​កំពុងតែ​អាន​អត្ថបទ​ត្រឹមត្រូវ​ហើយ ព្រោះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​វិធី​ខ្លះៗ​ក្នុងការ​បំបាត់​ការឈឺ​បំពង់កនេះ​៖
 
•​ ​ចូរ​ប្រើប្រាស់​ថ្នាំ​ពពួក Naproxen ឬ Acetaminophen​។ និង​មិនត្រូវ​ប្រើ​ថ្នាំ​អាស្ពីរីន​លើ​កូនក្មេង​ឡើយ​
•​ ​ចូរ​លាយ​អំបិល​មួយ​ស្លាបព្រា​កាហ្វេ​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​ពែង​ដើម្បី​ទុក​ខ្ពុរមាត់​
•​ ​អ្នក​អាច​ប្រើ​វិធី​បៀម​ស្ករ​ហិ​រ​ដើម្បី​បំបាត់​ការឈឺ​បំពង់ករ​បាន​
•​ ​ការ​ញ៉ាំ​ទឹកបាន​ច្រើនៗ​គឺជា​រឿង​ល្អ​មួយ​
•​ ​បើក​ដំណើរការ​ម៉ាស៊ីន​ផ្តល់​សំណើម​ដល់​បន្ទប់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com