អត្ថបទពាណិជ្ជកម្ម
Vietjet ចាប់ផ្តើមសេវាកម្មថ្មី ទៅកាន់ឥណ្ឌូណេស៊ី ជាមួយនឹងជើងហោះហើរ ហូជីមិញ-កោះបាលី
× ក្រុមហ៊ុនអាសចរណ៍ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេដែលប្រតិបត្តិជើងហោះហើរដោយផ្ទាល់ រវាងទីក្រុងហូជីមិញ (ប្រទេសវៀតណាម) និងកោះបាលី (ប្រទេសឥណ្ឌូណេស៊ី) ក្រោយពីការបើកការលក់សំបុត្រទៅលើផ្លូវហោះហើរថ្មីនេះ ដែលភ្ជាប់គោលដៅ២ក្នុងចំណោមគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពបំផុតរបស់អាស៊ី។ ផ្លូវហោះហើរ ហូជីមិញ-កោះបាលីនេះ នឹងប្រតិបត្តិការហោះហើរចំនួន៥លើកក្នុង១សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។
លោក Nguyen Thanh Son អនុប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietjet មានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថា ផ្លូវហោះហើរថ្មីនេះ នឹងមិនត្រឹមតែបង្កើតឱកាសផ្សេងៗសម្រាប់ពលរដ្ឋក្នុងការធ្វើដំណើរតាមផ្លូវអាកាសជាមួយនឹងយន្តហោះប្រកបដោយសុវត្ថិភាព ស៊ីវីល័យ និងទំនើប ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ភ្ជាប់ទីក្រុង២ដែលមានភាពល្បីល្បាញក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងវប្បធម៌ របស់វៀតណាម និងឥណ្ឌូណេស៊ី ផងដែរ»។
កោះបាលី បានក្លាយជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពជាយូរមកហើយ និងទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននាក់ ដោយសារតែមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ធម្មជាតិដ៏ត្រជាក់ភ្នែក និងវប្បធម៌ដ៏គួរឲ្យចាប់អារម្មណ៍។ ប្រាសាទបុរាណ វិមានដ៏ស្រស់ស្អាត ភ្នំភ្លើង ទឹកជ្រោះ និងវាលស្រែរាបស្មើដាច់កន្ទុយភ្នែកជាច្រើន សុទ្ធសឹងជួយឲ្យភ្ញៀវទេសចរណ៍ផ្តិតយករូបភាពដ៏ស្រស់ស្អាតជាច្រើន និងការចងចាំដ៏យូរអង្វែង។
សំបុត្រសម្រាប់ផ្លូវហោះហើរថ្មីនេះ បច្ចុប្បន្ន អាចរកជាវបាន តាមរយៈគេហទំព័រ www.vietjetair.com ក្នុងអំឡុងពេលនៃកាប្រមូសិននេះ ចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង២រៀល ជារៀងរាល់ថ្ងៃ។
Vietjet ប្រតិបត្តិផ្លូវហោះហើរទាំងក្នុងស្រុក និងអន្តរជាតិ ដោយបម្រើជូននូវអាហារក្តៅៗដ៏ឆ្ងាញ់ពិសារ នៅលើយន្តហោះថ្មី ដែលបំពាក់ទៅដោយកៅអីស្បែកសត្វដ៏មានផាសុខភាព និងមានអត្រាដ៏គួរឲ្យជឿជាក់ផ្នែកបច្ចេកទេសដល់ទៅ៩៩,៦៤ភាគរយ ដែលជាអត្រាខ្ពស់បំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងនាមជាសមាជិកពេញសិទ្ធិរបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ក្រុមហ៊ុន Vietjet បានវិញ្ញាបនប័ត្រសវនកម្មសុវត្ថិភាពប្រតិបត្តិការ (IOSA) របស់ IATA និងត្រូវបានផ្តល់ចំណាត់ថ្នាក់ផ្កាយ៧ ដែលជាចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុតរបស់ពិភពលោក ពីអង្គភាពអង្កេតក្រុមហ៊ុនហោះហើរ AirlineRatings៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់: www.vietjetair.com
ទំនាក់ទំនងផ្នែកព័ត៌មាន:
QED
Mr. Theereach Nhepmey (Reach)
Email: [email protected]
Cell: +855 61 252 592
Vietjet
Ms. Kieu Duong (Amy)
Email: [email protected]
Cell: +84 932 775 066
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com