ជាតិ
សេដ្ឋកិច្ច
CDC សម្រេច​ឱ្យ​ក្រុមហ៊ុន​២​មាន​ទុន​ជាង​១០០​លាន​ដុល្លារ បង្កើត​អាគារ​ពាណិជ្ជកម្ម និង​រោងចក្រ​កែច្នៃ​ផ្លែឈើ​នៅ​ត្បូងឃ្មុំ​
16, Apr 2019 , 1:59 pm        
រូបភាព
ទីស្នាក់ការកណ្តាលCDC នៅរាជធានីភ្នំពេញ
ទីស្នាក់ការកណ្តាលCDC នៅរាជធានីភ្នំពេញ
​ភ្នំពេញ​៖ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បានអនុម័ត​និង​ចុះបញ្ជី​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​KIM PICH DEVELOPMENT CO.,LTD និង​ក្រុមហ៊ុន​LBN AGRICULTURE CO., LTD សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​នៅ​ខេត្ត​ត្បូងឃ្មុំ​។ ក្រុមហ៊ុន​ទាំងពីរ​នេះ មាន​ទុនវិនិយោគ​សរុប​១០៩, ៩​លាន​ដុល្លារ​។​

 
​យោងតាម​ហ្វេ​ស​ប៊ុ​ករ​បស់​CDC នា​ថ្ងៃទី​១២​មេសា ឆ្នាំ​២០១៩ ក្រុមហ៊ុន​KIM PICH DEVELOPMENT មាន​ទំហំ​វិនិយោគ​៩៨​លាន​ដុល្លារ​។ ក្រុមហ៊ុន​នេះ មាន​គម្រោង​សាងសង់​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក្លឹប​វាយ​កូន​ហ្គោល បឹង​ហ្គា​ឡូ ផ្ទះ​វីឡា រមណីយដ្ឋាន​ទេសចរណ៍ សួន​កំសាន្ត និង​គម្រោង​ផ្សេងៗ​ទៀត នៅ​ផ្លូវជាតិ​លេខ​៨ ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក  ខេត្ត​ត្បូងឃ្មុំ​។​




 
​ដោយឡែក​ក្រុមហ៊ុន​LBN AGRICULTURE គ្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ ដែលមាន​ដំណាប់​ស្វាយ​, Sweet Mango Chutney, Mango Candy, Mango Squash, Mango Pickle...) នៅ​ផ្លូវជាតិ​លេខ​៧ ភូមិ​បេង ឃុំ​ដារ ស្រុក​មេមត់​។ ក្រុមហ៊ុន​នេះ​មាន​ទុនវិនិយោគ​ប្រមាណ ១១,៩​លាន​ដុល្លារ​។ 
 
​តាមរយៈ​ក្រុមហ៊ុន​ទាំងពីរ​នេះ នឹង​ផ្តល់ឱកាស​ការងារ​ដល់​ពលរដ្ឋ​នៅក្នុង​តំបន់​បាន​ជាង​១​ពាន់​កន្លែង​។ បើតាម​CDC៕  

Tag:
 រោងចក្រ​
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com