ជាតិ
និមិត្តសញ្ញាខេត្តកំពង់ស្ពឺ មានដើមត្នោត ភ្នំពេជ្រនិល ពន្លឺព្រះអាទិត្យ កួរស្រូវ និងសៀវភៅ
× ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ បានសម្រេចដាក់ឲ្យប្រើប្រាស់និមិត្តសញ្ញាខេត្តកំពង់ស្ពឺថ្មី ដែលមានរូបរាងមូល រូបដើមត្នោតបីដើម ភ្នំពេជ្រនិល ពន្លឺអាទិត្យរះ កួរស្រូវ និងរូបសៀវភៅ។
និមិត្តសញ្ញាថ្មីខេត្តកំពង់ស្ពឺថ្មី រូបដើមត្នោតបីដើម តំណាងឲ្យ ជាតិ សាសនា ព្រះមហាក្សត្រ និងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។ ភ្នំពេជ្រនិល តំណាងឲ្យភ្នំសម្បូរដោយអនុផលព្រៃឈើនិងជាជម្រកសត្វព្រៃ។ ពន្លឺព្រះអាទិត្យរះមានឆព្វណ្ណចំនួនប្រាំពីរ តំណាងឲ្យថ្ងៃ៧មករា ថ្ងៃទាំងប្រាំពីរ ពណ៌ទាំងប្រាំពីរនៃសំលៀកបំពាក់ប្រចាំថ្ងៃ។ រូបកួរស្រូវ តំណាងឲ្យភោគផលកសិកម្ម ដែលប្រជាកសិករប្រមូលផល និងជាប្រភពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ទ្រទ្រង់គ្រួសារ និងជាតិ។ រូបសៀវភៅ តំណាងឲ្យអក្សរសាស្ត្រ ដែលសម្ដេចព្រះសង្ឃរាជ ជួន ណាត បន្សល់ទុកមកដល់សព្វថ្ងៃ។
និមិត្តសញ្ញាខេត្តកំពង់ស្ពីថ្មីនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់នៅកន្លែងធ្វើការ, ក្បាលលិខិត ឯកសារ ស្រោមសំបុត្រផ្លូវការ, ក្នុងពិធីនានាក្នុងរដ្ឋបាលខេត្តកំពង់ស្ពឺ និងការប្រើប្រាសក្នុងករណីផ្សេងៗទៀត៕
Tag:
និមិត្តសញ្ញា
ខេត្តកំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com