ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឥស្សរជន​៤​រូប បាន​គោរមងារ​កិត្តិយស​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​
13, Apr 2019 , 11:18 pm        
រូបភាព
ពីឆ្វេងទៅស្តាំ លោក ឆាយ ថន លោកស្រី ឃួន សុដារី លោក ឌិត មន្ទី និងលោក ប៉ែន បញ្ញា
ពីឆ្វេងទៅស្តាំ លោក ឆាយ ថន លោកស្រី ឃួន សុដារី លោក ឌិត មន្ទី និងលោក ប៉ែន បញ្ញា
ដោយ: ថ្មីៗ
លោក ឆាយ ថន លោកស្រី ឃួន សុ​ដា​រី លោក ឌិ​ត មន្ទី និង​លោក ប៉ែន បញ្ញា ទទួល​គោរមងារ​កិត្តិយស​នៃ​រាជបណ្ឌិត្យសភាកម្ពុជា តាមរយៈ​ព្រះរាជក្រឹត្យ​ដោយឡែក​ពីគ្នា ចុះ​កាលពី​ថ្ងៃទី​១០ ខែមេសា​។​



​លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ ត្រូវបាន​ព្រះករុណា​ព្រះមហាក្សត្រ ត្រាស់បង្គាប់​ផ្តល់​គោរមងារ​កិត្តិយស​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ជា «​កិត្តិ​សេដ្ឋា​បណ្ឌិត​»​។ លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​ពីរ​រដ្ឋសភា ទទួលបាន​គោរមងារ​ជា «​កិត្តិ​សង្គហ​បណ្ឌិត​»​។​

​ជាមួយគ្នានេះ លោក ឌិ​ត មន្ទី ប្រធាន​តុលាការ​កំពូល និង​លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ទទួល​គោរមងារ​កិត្តិយស​ដូចគ្នា ជា «​កិត្តិ​នីតិកោសល​បណ្ឌិត​» ៕


© រក្សាសិទ្ធិដោយ thmeythmey.com