អត្ថបទពាណិជ្ជកម្ម
សម្ភារ​កីឡា​ច្រើនជាង ៣០០ មុខ បានមក​ដល់​ហាង​កីឡា​ដ៏​ធំ​នៅ​កម្ពុជា​ហើយ​
14, Apr 2019 , 3:02 pm        
រូបភាព
ដោយ: ថ្មីៗ
​ហាង​សម្ភារ​កីឡា Decathlon ដែលជា​ហាង​សម្ភារ​កីឡា​ដ៏​ធំ​នៅ​កម្ពុជា និង​មាន​សម្ភារ​កីឡា​រហូតដល់ ទៅ ៦០​ប្រភេទ និង​សម្ភារ​ជាង ៦០០០ មុខទំនិញ ព្រមទាំង​មានតម្លៃ​សមរម្យ​ផងដែរ​នោះ ពេលនេះ​ហាង​សម្ភារ​កីឡា​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​បារាំង​មួយ​នេះ បាន​នាំយក​សម្ភារ​ច្រើនជាង ៣០០ ម៉ូត​បន្ថែមទៀត​ក្នុង​ឆ្នាំ ២០១៩ នេះ ដើម្បី​បំពេញ​នូវ​សេចក្ដីសុខ​អ្នកលេង​កីឡា​គ្រប់រូប​។​
 
​ម៉ូត​សម្ភារ​កីឡា​ជាង ៣០០ មុខ​នេះ សុទ្ធតែជា​សម្ភារ​ដែលមាន​គុណភាព ស្អាត និង​ជា​ម៉ូត​ថ្មីៗ​ក្នុង​ឆ្នាំ ២០១៩ លោកអ្នក​អាច​ទៅ​ស្វែងរក​សម្ភារ​កីឡា​របស់លោក​អ្នក​បាន នៅ​ហាង Decathlon ដែលមាន​ទីតាំង​ស្ថិតនៅ​នៅ​ផ្សារ​អ៊ី​អន​ម៉​ល សែន​សុខ ជាន់​ផ្ទាល់​។ ជាមួយគ្នានេះដែរ​លោកអ្នក​ក៏​អាច​សាកល្បង​សម្ភារ​កីឡា​ផ្សេងៗ​នៅឯ​ហាង Decathlon មួយ​នេះ ដែល​ហាង​កីឡា​នេះ មាន​ទំហំ រហូត​ទៅដល់​២៥០០ ម៉ែត្រ​ការ​រ៉េ និង​មាន ៣០០ ម៉ែត្រ សម្រាប់​ឲ្យ​អតិថិជន​សាកល្បង​សម្ភារ​កីឡា​ទាំងនោះ​។​កាន់តែ​ពិសេស​ជាងនេះទៀត  នៅពេលដែល​លោកអ្នក​ទៅរក​សម្ភារ​កីឡា​នៅឯ​ហាង Decathlon នេះ​លោក​អ្នកនឹង​មានឱកាស​ជួបពិភាក្សា ជាមួយ​អ្នកជំនាញ​ទៅតាម​ប្រភេទ​កីឡា​នីមួយៗ​បាន​ផងដែរ​។​
 
​គួររំលឹកថា ហាង​កីឡា Decathlon ត្រូវបាន​បង្កើតឡើង​នៅ​ប្រទេស​បារាំង នៅ​ឆ្នាំ​១៩៧៦ និង​ជា​ក្រុមហ៊ុន​លក់​សម្ភារ​កីឡា​មួយ ក្នុងចំណោម​ក្រុមហ៊ុន​លក់​សម្ភារ​កីឡា​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក​។ ក្រុមហ៊ុន​នេះ បាន​បើកសម្ពោធ​ហាង​នៅ​ផ្សារ​ទំនើប​អ៊ី​អន​មល​ទី​២ ខណ្ឌ​សែន​សុខ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៨​កន្លងទៅ បន្ទាប់ពី​បានធ្វើ​ការប្រមាណ​៧​ឆ្នាំ​រួចមកហើយ​ជាមួយ​កម្ពុជា​។ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ​ទៀត Decathlon គ្រោង​ពង្រីក​ខ្លួន​មិន​ត្រឹមតែ​នៅ​ភ្នំពេញ​ប៉ុណ្ណោះ​ទេ តែ​នឹង​បន្ត​ពង្រីក​បន្ថែម​នៅតាម​ខេត្ត​ក្រុង​នានា​នៅក្នុង​ប្រទេស ដូចជា​ខេត្តសៀមរាប​ជាដើម​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com