ជាតិ
អត្ថបទពាណិជ្ជកម្ម
Rock the Nation តន្ត្រីស្រាបៀរកម្ពុជា ជុំវិញប្រទេស បានបញ្ចប់ដោយជោគជ័យបំផុត
× កំពត៖ កំណាត់ដងហ្គីតា៤ដើមដ៏ស្រស់ស្អាត ដែលតុបតែងដោយភ្លើងពណ៌ក្រហមជុំវិញ ជាមួយឈ្មោះតន្ត្រីជាភាសារអង់គ្លេស Rock the Nation នៅពីលើឆាក គឺជានិមិត្តសញ្ញាសម្គាល់ថាជាការប្រគុំតន្ត្រីរបស់ស្រាបៀរកម្ពុជា ដែលធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ដើម្បីផ្តល់ភាពសប្បាយរីករាយដល់ប្រជាជនកម្ពុជាជាមួយចង្វាក់រ៉ក តាំងពីខែ វិច្ឆកា ឆ្នាំ២០១៨ បានមកដល់គោលដៅចុងក្រោយរបស់ខ្លួនហើយពេលនេះគឺនៅទីរួមខេត្តកំពត។
លោក ម៉ៃឃើល សុវណ្ណ (Michael Sovann) ប្រធានគ្រប់គ្រងកម្មវិធីការប្រគុំ Rock the Nation បានអោយដឹងថា “ជាដំបូងពីស្រាបៀរកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់ទស្សនិកជនទាំងអស់ដែលបានចូលរួមតាមដានទស្សនាតាមគេហដ្ឋានក្តី ឬ ទស្សនាផ្ទាល់ក្តីជាមួយការប្រគុំតន្ត្រី Rock the Nation នេះ ហើយខ្ញុំសង្ឃឹមថាបងប្អូនទទួលបានភាពសប្បាយរីករាយខ្លាំងជាមួយការប្រគុំតន្ត្រីនេះ។
លោកក៏ថ្លែងអំណរគុណដល់ប្រជាជនកម្ពុជាដែលបានគាំទ្រពិសាផលិតផលភេសជ្ជៈដែលមានគុណភាពល្អបំផុត របស់ក្រុមហ៊ុនខ្មែរប៊ែវើរីជិសផងដែរ ដូចជា ស្រាបៀរកម្ពុជា ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ ទឹកផ្លែឈើជូប និង ទឹកបរិសុទ្ធកម្ពុជា កន្លងមក។”
លោកក៏បានបញ្ជាក់ផងដែរថា ដំណើរកម្សាន្តនៃការប្រគុំតន្ត្រីស្រាបៀរកម្ពុជារដូវកាលបន្ទាប់នឹងចាប់ផ្តើមម្តងទៀតនៅក្នុងពេលឆាប់ៗនារដូវកាលបុណ្យអុំទូកខាងមុខនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com