គួរ​ឲ្យ​គោរព​! វឌ្ឍនាកា ស៊ុត​បញ្ចូល​ទី​លើ Pahang ក្រុម​ចាស់​របស់ខ្លួន តែ​គេ​មិន​អបអរ​ឡើយ​
កីឡាជាតិ
ជាតិ
គួរ​ឲ្យ​គោរព​! វឌ្ឍនាកា ស៊ុត​បញ្ចូល​ទី​លើ Pahang ក្រុម​ចាស់​របស់ខ្លួន តែ​គេ​មិន​អបអរ​ឡើយ​
14, Apr 2019 , 11:27 pm        
រូបភាព
វឌ្ឍនាកា រកគ្រាប់បាល់នាំមុខសម្រាប់ PKNS ប៉ុន្តែ Pahang វាយ​បកពីរគ្រាប់វិញ។ រូបថត PKNS
វឌ្ឍនាកា រកគ្រាប់បាល់នាំមុខសម្រាប់ PKNS ប៉ុន្តែ Pahang វាយ​បកពីរគ្រាប់វិញ។ រូបថត PKNS
ដោយ: ថ្មីៗ
PKNS FC បាន​រង​បរាជ័យ ២-១ ដោយសារ​ក្រុម​ភ្ញៀវ Pahang FA នា​ជំនួប​សប្តាហ៍​ទី​៩ នៃ​ក្របខណ្ឌ Malaysia Super League​។ ចាន់ វឌ្ឍនាកា ជា​អ្នក​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​ដើមតង់​ទីមួយ ប៉ុន្តែ​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​កម្ពុជា​រូបនេះ បដិសេធ​អបអរ​គ្រាប់​បាល់​លើ Pahang FA ដែលជា​ក្រុម​ចាស់​របស់ខ្លួន​។​



​នៅ​នាទី​១៣ ខ្សែប្រយុទ្ធ​លី​បេ​រី ដណ្តើម​បាល់​បាន​ខ្សែការពារ​របស់ Pahang FA ហើយ​នាំទៅ​តំបន់​គ្រោះថ្នាក់ មុននឹង​បញ្ជូនទៅ ចាន់ វឌ្ឍនាកា សម្រេច​ទី​នាំមុខ ១-០​។ វឌ្ឍនាកា បានត្រឹមតែ​លើកដៃសំពះឡើងលើ និង​ធ្វើ​ទឹកមុខ​ធម្មតា​ប៉ុណ្ណោះ ដើម្បី​សំដែង​ការគោរព​ចំពោះក្រុម Pahang ដែល​គេ​បាន​លេង​ឲ្យ​១០​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់ កាលពី​រដូវ​កាល​មុន​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ឱកាស​បាន​បី​ពិន្ទុ​របស់ PKNS FC បាន​បាត់បង់ ដោយ​ក្រុម​ភ្ញៀវ​វាយបក​វិញ​ជា​បន្តបន្ទាប់​ចំនួន​២​គ្រាប់​។ ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Dickson Nawakamae តាម​ស្មើ​នៅ​នាទី​២៤ ហើយ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Ze Love នាំ​ឲ្យ​មាន​លទ្ធផល ២-១ សម្រាប់ Pahang នៅ​នាទី​៧៥៕

Tag:
 ចាន់ វឌ្ឍនាកា
© រក្សាសិទ្ធិដោយ thmeythmey.com