​ចូលឆ្នាំ​ថ្ងៃទី​១៖ មនុស្ស​១៧​នាក់​ស្លាប់​និង​របួស​៤៧​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍នៅ​ទូទាំងប្រទេស
ជាតិ
សុវត្តិភាព ចរាចរណ៍
​ចូលឆ្នាំ​ថ្ងៃទី​១៖ មនុស្ស​១៧​នាក់​ស្លាប់​និង​របួស​៤៧​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍នៅ​ទូទាំងប្រទេស
15, Apr 2019 , 11:28 am        
រូបភាព
ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរ ដែល​ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៧​នាក់​, របួសស្រាល​១៥​នាក់ និង​របួសធ្ងន់​៣២​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​គ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​។



​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១ នៃ​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ កើតឡើង​៣១ លើក មាន​២​លើក​នៅ​ខេត្ត​ត្បូងឃ្មុំ ស្លាប់​៤​នាក់ របួស​២​នាក់​, កំពង់ស្ពឺ​១​លើក ស្លាប់​៣​នាក់​, រាជធានី​ភ្នំពេញ​៦​លើក ស្លាប់​២​នាក់ របួស​៦​នាក់​, បាត់ដំបង​២​លើក ស្លាប់​២​នាក់​, ខេត្តកណ្ដាល​២​លើក ស្លាប់​២​នាក់ របួស​៦​នាក់​, ខេត្តក្រចេះ​៣​លើក ស្លាប់​២​នាក់ របួស​៥​នាក់​, ខេត្តស្វាយរៀង​៣​លើក ស្លាប់​១​នាក់ របួស​៤​នាក់ និង​ខេត្ត​កំពង់​ឆ្នាំ​១​លើក ស្លាប់​១​នាក់​។ 

​រយៈពេល​២​ថ្ងៃ​នៃ​ឱកាស​បុណ្យចូលឆ្នាំថ្មី ចាប់ពី​ថ្ងៃទី​១៣ និង ១៤ ខែមេសា ឆ្នាំ​២០១៩ គ្រោះ ថ្នាក់​ចរាចរណ៍​បានកើត​ឡើង​៥៥​លើក ស្លាប់​មនុស្ស​៣១​នាក់ និង​៩០​នាក់ របួសធ្ងន់​ស្រាល​៕


Tag:
 ជាតិ​
  គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com