អន្តរជាតិ
រដ្ឋ​ជាង​៦០ មិន​ធ្លាប់​កាន់​អាសនៈ​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​
15, Apr 2019 , 8:39 pm        
រូបភាព
ដោយ:
មិនមែន​គ្រប់​សមាជិក​របស់​អង្គការសហប្រជាជាតិ​ទាំងអស់ សុទ្ធសឹងតែ​មានឱកាស​កាន់​អាសនៈ​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នោះទេ​។ នេះ​ក៏​ព្រោះតែ​ដើម្បី​អាច​ឲ្យ​ក្លាយជា​សមាជិក​របស់​អង្គភាព​ចំណុះ​របស់​អង្គការសហប្រជាជាតិ​ដ៏​មាន​ឥទ្ធិពល​លើ​កិច្ចការ​សន្តិសុខ និង​សន្តិភាព​ពិភពលោក​មួយ​នេះ ទាមទារ​ឲ្យ​កេរ្តិ៍ឈ្មោះ​ល្អ និង​ឥទ្ធិពល​ក្នុង​ឆាក​អន្តរជាតិ​។​



តាម​របាយការណ៍​រប​ស់​អង្គការសហប្រជាជាតិ​គិត​ចាប់ពី​ឆ្នាំ ១៩៤៦​មក មាន​រដ្ឋ​សមាជិក​ភាគច្រើន​របស់​អង្គការសហប្រជាជាតិ ត្រូវបាន​ជ្រើសរើស​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ខណៈ​រដ្ឋ​សមាជិក​ជាង​៦០​ផ្សេងទៀត មិនដែល​ធ្លាប់​ត្រូវបាន​ជ្រើសរើស​ម្តង​សោះ​ក្នុង​តំណែង​មួយ​នេះ​។

គួរបញ្ជាក់​បន្តិច​ថា ក្រុមប្រឹក្សាសន្តិសុខ គឺជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ស្ថាប័ន​ទាំង​ប្រាំមួយ​របស់​អង្គការសហប្រជាជាតិ ដែលមាន​តួនាទី​ស្នូល​ផ្តោតទៅលើ​បញ្ហា​សន្តិសុខ និង​សន្តិភាព​របស់​ពិភពលោក​។ ស្ថាប័ន​នេះ មាន​សមាជិក​សរុប​១៥​រដ្ឋ ដែលមាន​៥​រដ្ឋ​ជា​សមាជិក​អចិន្ត្រៃយ៍ និង ១០​រដ្ឋ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍ ដែល​ត្រូវ​ជ្រើសរើស​ពី​តំណាង​ប្រទេស​ក្នុង​តំបន់​នីមួយៗ​។

​ខាងក្រោម​នេះ គឺជា​ប្រទេស​តាម​លំដាប់​អក្ខរក្រម​ភាសា​អង់គ្លេស ដែល​មិន​ធ្លាប់​ត្រូវបាន​ជ្រើសរើស​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​៖

១. អា​ហ្កា​ស​នី​ស្ថាន ២. អាល់​បា​នី ៣. អង់​ដូ​រ៉ា ៤. អង់​ទី​ហ្គា និង​បា​ប៊ុ​យ​ដា ៥. អា​មេ​នី ៦. បា​ហា​ម៉ា ៧.​បា​បា​ដុស ៨. បេ​លី ៩. ប៊ូ​តង់ ១០. ព្រុយ​ណេ  ១១. កម្ពុជា ១២. សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ១៣.​កូ​ម័​រ ១៤. ស៊ី​ប ១៥. កូរ៉េខាងជើង ១៦. ដូ​មី​និក ១៧. អែល​សាល់​វ៉ា​ឌ័​រ ១៨. អេ​រី​ត្រេ ១៩.​អេ​ស្តូ​នី ២០.​ហ្វី​ជី ២១.​ហ្ស​ក​ហ្ស៊ី ២២.​ហ្គ្រើ​ណាដ ២៣.​ហៃ​ទី ២៤.​អ៊ី​ស្លង់ ២៥. អ៊ី​ស្រា​អ៊ែ​ល ២៦.​គី​រី​បាទី ។​

២៧. កៀ​ហ្ស៊ី​ស៊ី​ស្ថាន ២៨. ឡាវ ២៩.​ឡេ​តូ​នី ៣០. ឡេ​សូ​តូ ៣១. លិច​តិ​ន​ស្តា​ញ ៣២. ម៉ា​ឡេ​វី ៣៣.​ម៉ា​ឌី​វ ៣៤. កោះ​ម៉ា​ស្សាល់ ៣៥. រដ្ឋ​សហព័ន្ធ​មីក្រូ​ណូ​ស៊ី ៣៦. ម៉ូ​ណា​កូ ៣៧. ម៉ុង​ហ្គោ​លី ៣៨. ម៉ុង​តេ​ណេ​ហ្គ្រោ ៣៩. ម៉ូ​សំ​ប៊ិក ៤០. មី​យ៉ាន់​ម៉ា ៤១. ណូ​រូ ៤២. ម៉ា​សេ​ដ្វា​ន​ខាងជើង ៤៣. Palau ៤៤. ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ ៤៥. សាធារណរដ្ឋ​ម៉ុ​ល​ដាវី ៤៦. Saint Kitts and Nevis, ៤៧. សាំង​លូ​ស៊ី​។

៤៨. Saint Vincent និង the Grenadines ៤៩. សា​ម័​រ ៥០. សាំង​ម៉ា​រ៉ាំ​ង ៥១. សៅ​តូ​ម៉េ និង​ប្រាំង​ស៊ី​ប ៥២. Serbia ៥៣. សី​ស្ហែ​ល ៥៤. Solomon Islands ៥៥. ស៊ូដង់​ខាងត្បូង ៥៦. សូ​រី​ណា​ម ៥៧.​ស្វា​ស៊ី​ឡង់ (​អ៊ី​ស្វា​ទី​នី​) ៥៨. ស្វ៊ី​ស ៥៩. តា​ហ្សី​គី​ស្ថាន ៦០.​ទី​ម័​រ​ខាងកើត ៦១. តុង​ហ្គា ៦២. តួ​ក​ម៉េ​នី​ស្ថាន ៦៣. ទូ​វ៉ា​លូ ៦៤. អ៊ូ​ស​បេ​គី​ស្ថាន និង ៦៥. វ៉ា​នូ​ទូ​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com