ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ខេត្ត​ត្បូងឃ្មុំ នឹងមាន​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ថ្មី​មួយ​
15, Apr 2019 , 9:39 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)
រូបភាពពីទំព័រហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)
ខេត្ត​ត្បូងឃ្មុំ នឹងមាន​សណ្ឋាគារ​ផ្កាយ​៥ ថ្មី​មួយ ដែលមាន ៣៦៥​បន្ទប់​, មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​, ក្លឹម​វាយ​កូន​ហ្គោល​, បឹង​ហ្គា​ឡូ​, ផ្ទះ​វីឡា​, រមណីយដ្ឋាន​ទេសចរណ៍​, សួន​កម្សាន្ត និង​គម្រោង​ផ្សេងៗ​ទៀត ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន KIM PICH DEVELOPMENT CO., LTD. ។ នេះ​បើតាម​គេហទំព័រ​ក្រុមប្រឹក្សារ​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩​។



​គម្រោង​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​ទំហំ​ទុនវិនិយោគ​ចំនួន​៩៨​លាន​ដុល្លារ​អាមេរិក ដែល​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ នេះ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៨ ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ គម្រោង​នេះ​អាចបង្កើត​ការងារ​បាន​ចំនួន ១,១១៥​កន្លែង​៕


© រក្សាសិទ្ធិដោយ thmeythmey.com