អន្តរជាតិ
តើ​ប្រជាជន​ប្រទេស​ណា​ផលិត​សំរាម​ច្រើនជាងគេ​?
16, Apr 2019 , 10:19 am        
រូបភាព
​បើ​រាប់​ពី​តាំងពី​១៩៥០​មក មនុស្ស​បាន​ផលិត​សារធាតុ​ប្លា​ស្ទិ​ច​សរុប​ប្រមាណ​ជាង ៨​ពាន់​លាន​តោន​។ ជាង​ពាក់កណ្តាល​នៃ​បរិមាណ​នេះ​ត្រូវបាន​គេ​ចាក់​ចូលទៅ​គំនរ​សំរាម​។ យ៉ាងណាមិញ ប្រមាណ​ត្រឹម ៩​ភាគរយ​នៃ​បរិមាណ​ប្លា​ស្ទិ​ច​ទាំងអស់​ខាងលើ​ត្រូវបាន​មនុស្ស​យកទៅ​ចម្រាញ់​ដើម្បី​ប្រើប្រាស់​ឡើងវិញ​។

 
​សំរាម​ភាគច្រើន​ត្រូវបាន​គេ​បោះ​ចូលទៅក្នុង​ប្រភពទឹក​គ្រប់​ប្រភេទ ជាពិសេស​ទឹកសមុទ្រ​។ បើតាម​ការបកស្រាយ​ដែល​ចុះផ្សាយ​ដោយ​គេហទំព័រ thestreet.com ក្រោម​ចំណងជើង​ថា «These Countries Produce the Most Plastic Waste» ប្រទេស​ដែលមាន​ការរីកចម្រើន​ខ្ពស់ តែង​បង្កើត​កាកសំណល់​ច្រើន​។ 
 
​ប្រទេស​ដែលជា​ប់​ចំណាត់ថ្នាក់​ទីមួយ​គឺ ប្រទេស​ចិន​។ ចិន​ផលិត​សំណល់​ប្រមាណ​ក្បែរ ៦០​លាន​តោន​ក្នុង​មួយឆ្នាំ​។ ទោះបីជា​យ៉ាងនេះ​មែន ជា​មធ្យម​ប្រជាជន​ចិន​ក្នុង​ម្នាក់ៗ​ផលិត​សំណល់​តែ ១២០​ក្រាម​តែប៉ុណ្ណោះ​។ ដោយសារតែ​ចំនួន​មនុស្ស​រស់នៅ​ច្រើន បរិមាណ​សំរាម​ក៏​ត្រូវតែ​សមាមាត្រ​ទៅតាម​នោះដែរ​។ 
 
​ទី​២ គឺ​សហរដ្ឋអាមេរិក ប្រមាណ​ក្បែរ ៣៨ លាន​តោន​ក្នុង​ឆ្នាំៗ​។ ប្រជាជន​
 
​អាមេរិក​ម្នាក់ៗ​ផលិត​កាកសំណល់​ប្រមាណ​៣៤០​ក្រាម​ក្នុង​មួយថ្ងៃៗ​។ 
 
​ទី​៣ គឺ​ប្រទេស​អាល្លឺម៉ង់​។ ប្រទេស​នេះ​ចូលរួម​ផលិត​សំណល់​ក្នុង​ចំនួន​ប្រមាណ ១៤,៥​លាន​តោន​ក្នុង​មួយឆ្នាំ​។ ប្រជាជន​អាល្លឺម៉ង់​ម្នាក់​ផលិត​សំរាម​ជិត​៥០០​ក្រាម ឬ​កន្លះ​គីឡូក្រាម ក្នុង​មួយថ្ងៃ​។ 
 
​ប្រេ​ស៊ី​ស ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រទេស​ធំជាងគេ​ទី​បួន​ក្នុង​ការផលិត​កាកសំណល់​ច្រើន​។ ដែល​ក្នុងនោះ ១១,៨ លាន​តោន​នៃ​កាកសំណល់​ត្រូវបាន​ផលិត​ជា​រៀងរាល់ឆ្នាំ​។ 
 
​ប្រទេស​ទី​៥ គឺ​ប្រទេស​ជប៉ុន ដែលមាន​ចំនួន​កាកសំណល់​ជិត ៨​លាន​តោន ក្នុង​មួយឆ្នាំៗ​។ ទី​៦ គឺ ប៉ា​គី​ស្ថាន ៦,៤​លាន​តោន​ក្នុង​មួយឆ្នាំ និង​ទី​៧ ប្រទេស​នី​ហ្សេ​រី​យ៉ា ក្នុង​ទ្វីបអាហ្វ្រិក ផលិត​សំរាម​ប្រមាណ​៦​លាន​តោន​ក្នុង​មួយឆ្នាំៗ​៕

© រក្សាសិទ្ធិដោយ thmeythmey.com