ជាតិ
សហគមន៍​មួយ​ក្នុងស្រុក​កោះអណ្ដែត ខេត្តតាកែវ ធ្វើ​ពិធី​ស្រង់​ព្រះ​រស់​រួមគ្នា
16, Apr 2019 , 3:40 pm        
រូបភាព
​តាកែវ​៖ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ធ្លា​ប្រជុំ ស្រុក​កោះអណ្តែត ខេត្តតាកែវ បាន​ជួបជុំគ្នា​ស្រង់ទឹក​ឱ្យ​លោកតា​-​លោកយាយ និង​ឪពុក​-​ម្តាយ​ដែល​ហៅថា​ស្រង់​ព្រះ​រស់​ប្រមាណ ៥០​រូប នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ទី​បី ដែល​ត្រូវ​នឹង​ថ្ងៃទី​១៦​មេសា ឆ្នាំ​២០១៩​។ កញ្ញា ស៊ិន សុ​ម៉ា​ល័យ ដែលជា​អ្នកចូលរួម​រៀបចំ​កម្មវិធី​នេះ​ម្នាក់​ដែរនោះ បាន​ឲ្យ​ដឹងថា ការ​ស្រង់ទឹក​ឱ្យ​ឪពុកម្តាយ លោកតា​-​យាយ រួមគ្នា​នេះ ត្រូវបានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​គោរព​សងគុណ​ដល់​ពួកគាត់​។ កញ្ញា​បន្ថែមថា ការធ្វើ​ពិធី​រួមគ្នា​ក្នុង​សហគមន៍​យ៉ាង​ដូចនេះ ក៏​ដើម្បី​ធ្វើ​ឲ្យ​អ្នកភូមិ​កាន់តែ​មាន​ភាព​ស្និទ​ស្នាល​នឹង​គ្នា​ផងដែរ​។​


 
​សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ​៖
































Tag:
 ចូលឆ្នាំ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com