ជាតិ
ម្ដាយ​ឪពុក​ខ្លះ​ស្រក់​ទឹកភ្នែក​មិនដឹង​ខ្លួន​ពេល​កូន​គេ​ក្រាប​សំពះ​ខ្លួន​
16, Apr 2019 , 6:39 pm        
រូបភាព
​កណ្ដាល​៖ ថ្ងៃ​ចូលឆ្នាំ​ប្រពៃណីជាតិ ជា​ឱកាស​ដ៏​វិសេស​មួយ ដែល​កូន​ចៅជិត​ឆ្ងាយ​បានមក​ជួបជុំគ្នា​ជូន​ភោជន នំចំណី ផ្សេងៗ​ដល់​ម្ដាយ​ឪពុក​។ តែ​មាតាបិតា​ខ្លះ​បែរជា​ហូរ​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​ទៅវិញ ព្រោះ​អាហារ​ចំណី​ទាំងនោះ កូន​អ្នកដទៃ​ជា​អ្នក​បត់ជើង​សំពះ​ជូនទៅ​វិញ​។​


 
«​អរគុណ​ចៅ​» «​អរគុណ​ក្មួយ​» ចេះ​យកនំ​ចំណី​មក​ជូន​យាយ​តា​អ្នកស្រុក​ភូមិ​មិនដែល​ខាន​»​។ «​កូន​គេ​បាន​ដូច​បត់​លុះ​ដោយ​គន្លង ម៉ែឪ​ពេញមុខ​ពេញមាត់​ហើយ មិន​ដូច​កូន​ខ្ញុំ​ទេ មិនដែល​សំពះ​ខ្ញុំ​សូម្បី​ម្ដង​»​។ «​កូន​យាយ​ទៅ​ដើរលេង​អស់ហើយ​»​។ «​កូនចៅ​អ៊ំ​គេ​មិនសូវ​មក​ជិត​អ៊ំ​ទេ​»​។ «​កូន​មីង គេ​ទៅ​ជួបជុំ​មិត្ត​គេ​អស់ហើយ​»........ ។ នេះ​ជា​ពាក្យពេចន៍​ចាស់ៗ​អ្នកភូមិ​ជិតខាង​មួយចំនួន​។ 
 
​ឪពុកម្ដាយ​សង្ឃឹម​ថ្ងៃ​ចូលឆ្នាំ​បាន​ជួប​មុខ​កូនចៅ​សប្បាយ​ជុំគ្នា​។ តែ​កូនៗ​ខ្លះ​វិញ ថ្ងៃ​ចូលឆ្នាំ​សង្ឃឹម​ជួបជុំ​បន​ភឿន សប្បាយ​តែ​គ្នាឯង​ភ្លេច​អ្នកមានគុណ​នៅផ្ទះ​៕ 
 

Tag:
 ចូលឆ្នាំ​
  ម្ដាយ​ឪពុក​
  ទំនៀមទម្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com