វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ឥណ្ឌា មាន​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ច្រើន​បំផុត​នៅ​អាស៊ី រីឯ​កម្ពុជា​លេខ​១៣
17, Apr 2019 , 10:30 am        
រូបភាព
ដោយ:
ហ្វេ​ស​ប៊ុ​ក ជា​បណ្ដាញ​សង្គម​ដែលមាន​ល្បីល្បាញ​បំផុត​មួយ នៅលើ​សកលលោក​។ ។ យោងតាម​ស្ថិតិ​នៅ​ឆ្នាំ​២០១៨ របស់​វេ​ប​សាយ Data LEADS  ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ញូ​វ​ដេលី អាស៊ី​ជា​តំបន់​មួយ​ដែលមាន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​សកម្ម​បំផុត​ក្នុង​លោក​។ ក្នុងចំណោម​ប្រទេស​ទាំងនោះ ឥណ្ឌា ឈរ​នៅលើ​កំពូល​តារាង ចំណែក​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​៧​ក្នុងចំណោម​រដ្ឋ​អាស៊ាន និង​លំដាប់​ទី​១៣​ក្នុងចំណោម​តំបន់​អាស៊ី​។​

 
​សម្រាប់​ស្ថិតិ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្មីៗ​នេះ សម្រាប់​ឆ្នាំ​២០១៨ ចំណាត់ថ្នាក់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​មាន​ដូចខាងក្រោម​នេះ​៖

​ទី​១៖ ឥណ្ឌា​ដែលមាន​ប្រជាជន​សរុប​ប្រមាណ ១,៣២​ពាន​លាន​នាក់ (២០១៦) មាន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​ហ្វេ​ក​បុក​ចំនួន ២៥១​លាន​គណនី​
 
​ទី​២៖ ឥណ្ឌូណេស៊ី​ដែលមាន​ប្រជាជន​សរុប​ប្រមាណ ២៦១​លាន​នាក់ (២០១៦) មាន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​ហ្វេ​ក​បុក​ចំនួន ១៣១​លាន​គណនី​
 
​ទី​៣៖ ជប៉ុន​ដែលមាន​ប្រជាជន​សរុប​ប្រមាណ ១២៧​លាន​នាក់ (២០១៦) មាន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​ហ្វេ​ក​បុក​ចំនួន ៧១​លាន​គណនី​
 
​ទី​៤៖ ហ្វីលីពីន​ដែលមាន​ប្រជាជន​សរុប​ប្រមាណ ១០៣​លាន​នាក់ (២០១៦) មាន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​ហ្វេ​ក​បុក​ចំនួន ៦២​លាន​គណនី​
 
​ទី​៥៖ វៀតណាម​ដែលមាន​ប្រជាជន​សរុប​ប្រមាណ ៩២,៧ លាន​នាក់ (២០១៦) មាន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​ហ្វេ​ក​បុក​ចំនួន ៥០​លាន​គណនី​

​ទី​៦៖ ថៃ​ដែលមាន​ប្រជាជន​សរុប​ប្រមាណ ៦៨,៨៦ លាន​នាក់ (២០១៦) មាន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​ហ្វេ​ក​បុក​ចំនួន ៤៦​លាន​គណនី​
 
​ទី​៧៖ កូរ៉េខាងត្បូង​ដែលមាន​ប្រជាជន​សរុប​ប្រមាណ ៥១,២៥​លាន​នាក់ (២០១៦) មាន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​ហ្វេ​ក​បុក​ចំនួន ៤៣​លាន​គណនី​
 
​ទី​៨៖ ប៉ា​គី​ស្ថាន​ដែលមាន​ប្រជាជន​សរុប​ប្រមាណ ១៩៣,២​លាន​នាក់ (២០១៦) មាន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​ហ្វេ​ក​បុក​ចំនួន ៣២​លាន​គណនី​
 
​ទី​៩៖ បង់​ក្លា​ដេ​ស​ដែលមាន​ប្រជាជន​សរុប​ប្រមាណ ១៦៣​លាន​នាក់ (២០១៦) មាន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​ហ្វេ​ក​បុក​ចំនួន ២៨​លាន​គណនី​
 
​ទី​១០៖ ម៉ាឡេស៊ី​ដែលមាន​ប្រជាជន​សរុប​ប្រមាណ ៣១,១៩​លាន​នាក់ (២០១៦)  មាន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​ហ្វេ​ក​បុក​ចំនួន ២២​លាន​គណនី​
 
​ទី​១១៖ មី​យ៉ាន់​ម៉ា​ដែលមាន​ប្រជាជន​សរុប​ប្រមាណ ៥២,៨៩​លាន​នាក់ (២០១៦) មាន​អ្នក​ចុះផ្សាយ​ប្រើប្រាស់​ហ្វេ​ក​បុក​ចំនួន ១៦​លាន​គណនី​
 
ទី​១២៖ នេ​ប៉ាល់​ដែលមាន​ប្រជាជន​សរុប​ប្រមាណ ២៩​លាន​នាក់ (២០១៦) មាន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​ហ្វេ​ក​បុក​ចំនួន ៨,៧​លាន​គណនី​
 
​ទី​១៣៖ កម្ពុជា​ដែលមាន​ប្រជាជន​សរុប​ប្រមាណ ១៥,៧៦​លាន​នាក់ (២០១៦) មាន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​ហ្វេ​ក​បុក​ចំនួន ៦,៣​លាន​គណនី​
 
​ទី​១៤៖ ស្រីលង្កា​ដែលមាន​ប្រជាជន​សរុប​ប្រមាណ ២១,២​លាន​នាក់ (២០១៦) មាន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​ហ្វេ​ក​បុក​ចំនួន ៦,៣​លាន​គណនី​
 
​ទី​១៥៖ សិង្ហ​បុរី​ដែលមាន​ប្រជាជន​សរុប​ប្រមាណ ៥,៦​លាន​នាក់ (២០១៦) មាន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​ហ្វេ​ក​បុក​ចំនួន ៤,៣​លាន​គណនី​
 
​ទី​១៦៖ ឡាវ​ដែលមាន​ប្រជាជន​សរុប​ប្រមាណ ៦,៧៥​លាន​នាក់ (២០១៦) មាន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​ហ្វេ​ក​បុក​ចំនួន ២,២​លាន​គណនី​

​ទី​១៧៖ ចិន​ដែលមាន​ប្រជាជន​សរុប​ប្រមាណ ១,៣៧​ពាន់​លាន​នាក់ (២០១៦) មាន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​ហ្វេ​ក​បុក​ចំនួន ១,៨​លាន​គណនី​៕

© រក្សាសិទ្ធិដោយ thmeythmey.com