ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សេដ្ឋកិច្ច
ចូលឆ្នាំ៣ថ្ងៃ ខេត្តស្វាយរៀងទាក់ទាញភ្ញៀវទេសចរជិត៤៧ម៉ឺននាក់ រូបពីរដ្ឋបាលខេត្តស្វាយរៀង៖ ទិដ្ឋភាពពលរដ្ឋនាំគ្នាលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្ត ដែលមានការលេងបាញ់ទឹកដាក់គ្នា និងការប្រគំតន្រ្តី នៃសង្ក្រាន្តខេត្តស្វាយរៀង ឆ្នាំ២០១៩
× ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃនេះ ខេត្តស្វាយរៀងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្តប្រមាណជិត៤៧ម៉ឺននាក់។ នេះបើយោងតាមស្ថិតិនៃក្រសួងទេសចរណ៍ ដែលបានចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា។
នៅក្នុងស្ថិតិភ្ញៀវទេសចររបស់ក្រសួងទេសចរណ៍ បានបង្ហាញថា ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តខេត្តស្វាយរៀង នារដូវបូណ្យចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃនេះ បានទាក់ទាញភ្ញៀវទេសចរជិត៤៧ម៉ឺននាក់ ដោយក្នុងនោះមានភ្ញៀវជាតិមាន៤៦៧,៤៧៣នាក់ និងភ្ញៀវអន្តរជាតិចំនួន៣២នាក់។
ខេត្តស្វាយរៀងក៏បានរៀបចំព្រឹត្តិការណ៍ «សង្រា្កន្តស្វាយរៀង» រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ខែមេសា ដែលមានកម្មវិធីកម្សាន្តនានា ដូចជាលេងល្បែងប្រជាប្រិយខ្មែរ ការរាំកម្សាន្ត ពិធីបណ្តែតគោមសុំសេចក្តីសុខជាដើម៕
Tag:
ភ្ញៀវទេសចរ
ស្វាយរៀង
ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com