ជាតិ
សេដ្ឋកិច្ច
អេស៊ីលីដា ចំណេញ ៨៤ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨
17, Apr 2019 , 8:39 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ធនាគារ អេស៊ីលីដា ក្នុង​ឆ្នាំ​២០១៨ ទទួលបាន​ផលចំណេញ ៨៤​លាន​ដុល្លារ ធ្លាក់ចុះ​ជិត ១០​ភាគរយ បើ​ធៀប​នឹង​ប្រាក់ចំណេញ ៩២,៥​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧​។ នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារ​ដ៏​ធំ​នៅ​កម្ពុ​ជាមួយនេះ​។​

​លោក អ៊ិន ចាន់នី ប្រធាន​ធនាគារ​អេស៊ីលីដា ត្រូវបាន​ស្រង់​សំដី​នៅលើ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ នៅ​ថ្ងៃទី​៩​ខែមេសា​ថា ការធ្លាក់ចុះ​ប្រាក់ចំណេញ​ក្នុង​ឆ្នាំ​មុននេះ គឺ​ដោយសារ​ធនាគារ​របស់​លោក​បាន​ចំណាយ​លើ​ការវិនិយោគ​ច្រើន​លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​អភិវឌ្ឍន៍​សេវាកម្ម​ផ្សេងៗ​របស់ខ្លួន​៕

Tag:
 ឥណទាន​
© រក្សាសិទ្ធិដោយ thmeythmey.com