កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ជា​កីឡាករ​បាល់ទាត់​មានទ្រព្យ​ច្រើន​បំផុត​ទាំង​១០​លើ​លោក ខណៈ Messi ឈរ​លេខ​៣
17, Apr 2019 , 9:30 pm        
រូបភាព
 
 
​កីឡាបាល់ទាត់​គឺជា​កីឡា​ដែល​អាច​រក​កម្រៃ​បាន​ច្រើនជាងគេ​មួយ​ក្នុងចំណោម​ប្រភេទ​កីឡា​ផ្សេងទៀត​ដែល​ពេញនិយម​បំផុត​លើ​លោក​។ កីឡាបាល់ទាត់​មានការ​ប្រកួត​លី​គជា​ផ្លូវការ​ជាង ២០០​ប្រទេស​នៅ​ទូទាំង​ពិភពលោក ដោយ​ក្នុងនោះ​លី​កនៅ​តំបន់​អឺរ៉ុប​ទទួលបាន​ប្រជាប្រិយភាព​ជាងគេ​។ កីឡា​នេះដែរ​ក៏ត្រូវ​បាន​គេ​ប៉ាន​ស្មានថា​មាន​អ្នក​ចូលចិត្ត​លេង​ដល់​ទៅ ២៥០​លាន​នាក់​ឯណោះ​ដែលជា​ចំនួន​ច្រើន​បំផុត​បើ​ធៀប​នឹង​កីឡា​ដទៃ​។​



​ដោយសារ​ប្រជាប្រិយភាព​នៃ​វិស័យ​កីឡាបាល់ទាត់​នេះ និង​ភាពច្បាស់លាស់​របស់​កីឡាករ​បាន​នាំ​ឲ្យ​ពួកគេ​មានឈ្មោះ​ល្បីល្បាញ​និង​ក្លាយខ្លួនជា​សេដ្ឋី​មានទ្រព្យ​សម្បត្តិ៍​វាល់​លាន​ដុល្លារ​។​
Wealthygorilla ថ្មីៗ​នេះ​បានចេញ​ផ្សាយ​ពី​សមាសភាព​កីឡាករ​១០​រូប​ក្នុង​បញ្ជី​កីឡាករ​បាល់ទាត់​មាន​ទ្រព្យធន​ច្រើនជាងគេ​បំផុត​លើ​លោក ក្នុងនោះ Cristiano Ronaldo ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Juventus ឈរ​នៅលើ​កំពូល​តារាង​ដោយមាន​ទ្រព្យសម្បត្តិ​សរុប ៤៥០​លាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ​។​
  
 
​ប្រាក់​៤៥០​ដុល្លារ​អាមេរិក​ដែល​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុ​ហ្គា​ល់រ​កបាន​នេះ គឺ​ស្មើ​ទឹកប្រាក់​របស់ David Beckham នាពេល​បច្ចុប្បន្ន​នេះដែរ​បើ​ទោះ​អតីត​ប្រធាន​ក្រុម​ជ​ម្រើ​ជាតិ​អង់គ្លេស​នេះ​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​ក្តី​។ ដោយឡែក Lionel Messi ខ្សែប្រយុទ្ធ​ឆ្នើម Barcelona ស្ថិតនៅ​លេខ​រៀ​តទី​៣​ដោយ​រកប្រាក់​ចំណូល​ស​រុ​ប​បាន ៤០០​លាន​ដុល្លារ​។​
​ប្រាក់​ទាំងអស់នេះ​គឺ​ពួកគេ​មិនមែន​រកបាន​តែ​ក្នុង​វិស័យ​បាល់ទាត់​នោះទេ ពោលគឺ​រកបាន​ពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ជំនួញ​របស់​ពួកគេ​រៀងៗ​ខ្លួន​។​
 
​ខាងក្រោម​នេះ​សារព័ត៌មាន ThmeyThmey បង្ហាញ​ឈ្មោះ​កីឡាករ​បាល់ទាត់​ចំនួន ១០ រូប​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​នាពេល​បច្ចុប្បន្ននេះ​៖
១. Cristiano Ronaldo សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ ៣៤​ឆ្នាំ មាន​ប្រាក់​សរុប ៤៥០​លាន​ដុល្លារ​អាមេរិក​។​
 
២. David Beckham សញ្ជាតិ​អង់គ្លេស វ័យ​៤៣​ឆ្នាំ មាន​ប្រាក់​សរុប ៤៥០​លាន​ដុល្លារ​អាមេរិក​។​
 
៣. Lionel Messi សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៣១​ឆ្នាំ មាន​ប្រាក់​សរុប ៤០០​លាន​ដុល្លារ​អាមេរិក​។​
 
៤. Dave Whelan អតីត​ខ្សែការពារ​ជម្រើសជាតិ​អង់គ្លេស វ័យ​៨២​ឆ្នាំ មាន​ប្រាក់​សរុប ២២០​លាន​ដុល្លារ​អាមេរិក​។​
 
៥. Alexandre Pato ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ​២៩​ឆ្នាំ ដែល​កំពុង​ប្រកប​អាជីព​ឲ្យ​ក្លិប São Paulo រកប្រាក់​សរុប​បាន ១៤៥​លាន​ដុល្លារ​អាមេរិក​។​
 
៦. Wayne Rooney វ័យ​៣៣​ឆ្នាំ ជា​អតីត​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស និង Manchester United ដែល​កំពុង​ប្រកប​អាជីព​ឲ្យ​ក្លិប D.C. United នៅ​អាមេរិក រកប្រាក់​សរុប​បាន ១៤៥​លាន​ដុល្លារ​អាមេរិក​។​
 
៧. Gareth Bale ខ្សែប្រយុទ្ធ​សញ្ជាតិ​វែ​ល​សិ៍ និង Real Madrid វ័យ​២៩​ឆ្នាំ រកប្រាក់​សរុប​បាន ១២៥​លាន​ដុល្លារ​អាមេរិក​។​
 
៨. Francesco Totti អតីត​កីឡាករ AS Roma និង​ក្រុម​ជម្រើសជាតិ​អ៊ីតាលី វ័យ​៤២​ឆ្នាំ រកប្រាក់​សរុប​បាន ១០២,៦​លាន​ដុល្លារ​អាមេរិក​។​
 
៩. Pele វីរ​បុ​រ​ប្រេ​ស៊ី​ល វ័យ​៧៨​ឆ្នាំ​រូបនេះ រកប្រាក់​សរុប​បាន ១០០​លាន​ដុល្លារ​អាមេរិក​។​
 
១០. Eden Hazard ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម Chelsea និង​ជម្រើសជាតិ​បែលហ្ស៊ិក វ័យ​២៨​ឆ្នាំ រកប្រាក់​សរុប​បាន ១០០​លាន​ដុល្លារ​អាមេរិក​៕
 
 
 

Tag:
 បាល់ទាត់​
  Cristiano Ronaldo
  កីឡាករ​បាល់ទាត់​មានទ្រព្យ​ច្រើន​បំផុត​
© រក្សាសិទ្ធិដោយ thmeythmey.com