ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល រកឃើញ​ថ្នាំ​លើសឈាម​៤​ប្រភេទ ដែល​អាច​បង្ក​ជំងឺមហារីក គ្មាន​ចុះបញ្ជី​កា​ត្រឹមត្រូវ​
17, Apr 2019 , 9:59 pm        
រូបភាព
រូបភាពពីក្រសួងសុខាភិបាល​
រូបភាពពីក្រសួងសុខាភិបាល​
 ​ក្រសួងសុខាភិបាល ស្នើ​ឲ្យ​អាជ្ញាធរ ប្រមូល​ឱសថ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​ប្រភេទ Losartan វិញ បើសិន​ករណី​រកឃើញ​ចរាចរណ៍​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ព្រោះថ្នាំ​ប្រភេទ​នេះ មាន​ផ្ទុក​សារជាតិ​គីមី លើស​កម្រិតស្ដង់ដារ​អនុញ្ញាត ហើយ​អាច​បង្ក​ឲ្យ​មាន​ជំងឺមហារីក​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​កម្ពុជា​។​

 
​ថ្នាំ​ប្រភេទ​នេះ ត្រូវបាន​ប្រទេស​សិង្ហ​បុរី និង​ថៃ ប្រមូល​ពី​ទីផ្សារ ដោយសារ​បញ្ហា​ផ្ទុក​សារជាតិ​គីមី​លើស​កម្រិត​នេះ​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ ក្រសួង​បាន​តាមដាន ហើយ​ពិនិត្យឃើញថា ក្នុងចំណោម​ឱសថ Losartan ទាំងអស់ ដែល​ផលិត​ដោយ​គ្រឹះស្ថាន​៤​ក្នុងប្រទេស​ឥណ្ឌា និង​ថៃ ហើយ​នាំ​ចូលមក​ក​ម្ព​ជា​នោះ គឺ​គ្មាន​ចុះ​បញ្ជិការ​នៅ​កម្ពុជា​ត្រឹមត្រូវ​ឡើយ​។​
 
​ប្រភេទ​ឱសថ​លើស​សម្ពាធ​ឈាម​បួន​ប្រភេទ មាន​សារធាតុ​សកម្ម losartan Potassium ដែល គ្រឹះស្ថាន​ផលិត​នៅ ថៃ​និង​ឥណ្ឌា នេះ មានឈ្មោះ HYPERTEN Tablet, Losagen Tablet, LOSARTAS Tablet, LANZAAR Tablet​។ 
 
​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ វេជ្ជបណ្ឌិត គ្រឹះស្ថាន​ទាំងអស់ ដឹង​ពី​ប្រភេទ​ថ្នាំ​ខាងលើ ត្រូវ​រាយការណ៍​ទៅ​ក្រសួង នៅពេល​បានឃើញ​ថ្នាំ​ទាំង​បួន​ប្រភេទ​ខាងលើ​៕

Tag:
 ក្រសួងសុខាភិបាល​
  ហាម​ប្រើប្រាស់​
  ថ្នាំ​លើសឈាម​
© រក្សាសិទ្ធិដោយ thmeythmey.com