ជាតិ
សង្គមជាតិ
សុវត្តិភាព ចរាចរណ៍
ចូលឆ្នាំខ្មែរ៤ថ្ងៃ មានអ្នកស្លាប់ចំនួន៥២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍
× ភ្នំពេញ៖ ចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន៥២នាក់ និងមានអ្នករបួសធ្ងន់ស្រាលចំនួន១៨៣នាក់។ នេះបើយោងតាមរបាយការណ៍របស់នាយកនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបានបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យមានមនុស្សស្លាប់ទាំង៥២នាក់ទូទាំងប្រទេសនេះ កើតឡើងចំនួន១០៩លើក បានបណ្ដាលឱ្យខូតខាតម៉ូតូ១២៣គ្រឿង, រថយន្តតូច៥៤គ្រឿង និងរថយន្ដធំ៦គ្រឿង។ បើប្រៀបធៀបនឹងឆ្នាំ២០១៨វិញ តួលេខគ្រោះថ្នាក់នេះមានការកើនឡើង៣៩លើក ,មនុស្សស្លាប់កើនឡើង២០នាក់ ,របួសសរុបកើនឡើង៧៥នាក់ ក្នុងនោះរបួសស្រាលកើន១៥នាក់ និងរបួសធ្ងន់កើន៦០នាក់។
មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ការបើកបរដោយល្បឿនលឿន, ស្រវឹង ,ប្រជែង មិនគោរពសិទ្ធគ្នា, មិនប្រកាន់ស្ដាំ, ងងុយដេក និងកត្ដាយានយន្តផ្សេងៗផងដែរ។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ៕
Tag:
ចរាចរណ៍
ចូលឆ្នាំខ្មែរ
អ្នកស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com