ចូលឆ្នាំ​៣​ថ្ងៃ ខេត្តក្រចេះ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាង​១២​ម៉ឺន​នាក់​
ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សេដ្ឋកិច្ច
ចូលឆ្នាំ​៣​ថ្ងៃ ខេត្តក្រចេះ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាង​១២​ម៉ឺន​នាក់​
17, Apr 2019 , 5:20 pm        
រូបភាព
រូបពីហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងព័ត៌មាន
រូបពីហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងព័ត៌មាន
​ភ្នំពេញ​៖ ភ្ញៀវទេសចរ​បាន​ទៅ​កម្សាន្ត នៅ​ខេត្តក្រចេះ មាន​ជាង​១២​ម៉ឺន​នាក់ នា​រយៈពេល​៣​ថ្ងៃ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ​។ ចំនួន​តួលេខ​នេះ បើ​ធៀប​ឆ្នាំ​២០១៨ មានការ​កើនឡើង​ជាង​មុន ដែលមាន​ចំនួន​១០២.៣០៦​នាក់​។ នេះ​បើតាម​មន្ទីរ​ព័ត៌មាន​ខេត្តក្រចេះ ដែល​បាន​ផ្ញើ​របាយការណ៍​ទៅ​លោក ខៀវ កាញា​រិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។​


 
​របាយការណ៍​ដដែល បាន​បញ្ជាក់ថា ភ្ញៀវទេសចរ​ចំនួន​១២.៣៤៩៥ នាក់​នោះ មាន​ភ្ញៀវ​កម្សាន្ត​លេង​តាម​វត្ត​អារាម សាលារៀន និង​ទីរួមស្រុក​នានា ប្រមាណ​២​ម៉ឺន​៥​ពាន់​នាក់ និង​មាន​ភ្ញៀវទេសចរ​កម្សាន្ត​លេង​នៅតាម​រមណីយដ្ឋាន មាន​ជិត​១០​ម៉ឺន​នាក់​៕ 
 
 
 
 

Tag:
 ​ក្រចេះ​
 ​ភ្ញៀវទេសចរ​
 ​ចូលឆ្នាំ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com