ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សេដ្ឋកិច្ច
ចូលឆ្នាំ៣ថ្ងៃ ខេត្តក្រចេះទាក់ទាញភ្ញៀវទេសចរជាង១២ម៉ឺននាក់ រូបពីហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងព័ត៌មាន
× ភ្នំពេញ៖ ភ្ញៀវទេសចរបានទៅកម្សាន្ត នៅខេត្តក្រចេះ មានជាង១២ម៉ឺននាក់ នារយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនេះ។ ចំនួនតួលេខនេះ បើធៀបឆ្នាំ២០១៨ មានការកើនឡើងជាងមុន ដែលមានចំនួន១០២.៣០៦នាក់។ នេះបើតាមមន្ទីរព័ត៌មានខេត្តក្រចេះ ដែលបានផ្ញើរបាយការណ៍ទៅលោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
របាយការណ៍ដដែល បានបញ្ជាក់ថា ភ្ញៀវទេសចរចំនួន១២.៣៤៩៥ នាក់នោះ មានភ្ញៀវកម្សាន្តលេងតាមវត្តអារាម សាលារៀន និងទីរួមស្រុកនានា ប្រមាណ២ម៉ឺន៥ពាន់នាក់ និងមានភ្ញៀវទេសចរកម្សាន្តលេងនៅតាមរមណីយដ្ឋាន មានជិត១០ម៉ឺននាក់៕
Tag:
ក្រចេះ
ភ្ញៀវទេសចរ
ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com