ជាតិ
សង្គមជាតិ
ផ្ទះ​៩០​ខ្នង​ត្រូវបាន​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់ នៅ​បន្ទាយមានជ័យ​
18, Apr 2019 , 11:16 am        
រូបភាព
​ភ្នំពេញ​៖ ផ្ទះ​ពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ​៩០​ខ្នង ត្រូវបាន​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃ​១៥ មេសា ។ ក្នុងនោះ​ផ្ទះ​៨​ខ្នង ខូចខាត​ទាំងស្រុង​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

 
​អគ្គស្នងការ​នគរបាល បាន​បញ្ជាក់ថា គ្រោះថ្នាក់​ធម្មជាតិ ដែលមាន​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់ បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​នៅក្នុង​ស្រុក​ចំនួន​២ គឺ​ស្រុក​ភ្នំស្រុក ស្រុក​ស្វាយចេក និង​ស្រុក​មង្គល​បូរី ។ ក្នុងចំណោម​ស្រុក​ទាំង​៣​នេះ គឺ​ស្រុក​ភ្នំស្រុក​រង​នូវ​ផលប៉ះពាល់​ខ្លាំងជាងគេ ព្រោះ​មានផ្ទះ​ពលរដ្ឋ​៧៦​ខ្នង​ខូចខាត ក្នុងនោះ​ផ្ទះ​៥​ខ្នង​ដួលរលំ​ទាំងស្រុង ហើយ​សាលារៀន​២​ខ្នង សាលាឆទាន​២​ខ្នង​ក៏​រង​ការខូចខាត​ផងដែរ​។​


 
​រីឯ​ស្រុក​ស្វាយចេក មានផ្ទះ​១២​ខ្នង រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់ ដោយ​ក្នុងនោះ​ផ្ទះ​៣​ខ្នង​ខូចខាត​ទាំងស្រុង និង​៩​ខ្នង​របើក​ដំបូល​។ ចំពោះ​ស្រុក​មង្គល​បូរី​មានផ្ទះ​២​ខ្នង ខូចខាត​ត្រឹម​របើក​ដំបូល​ប៉ុណ្ណោះ​។​
 
​បើតាម​អគ្គស្នងការ​ដដែល គ្រោះធម្មជាតិ​នេះ ក៏បាន​បង្ក​ឲ្យ​មាន​មនុស្ស​ម្នាក់​រងរបួស នៅ​ស្រុក​ភ្នំស្រុក​ទៀតផង​៕ 

Tag:
 គ្រោះធម្មជាតិ​
  ខ្ស​ល់​កន្ត្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com