ជាតិ
សង្គមជាតិ
ចូលឆ្នាំ​៖ ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរ​ជិត​២០​ម៉ឺន​នាក់ កើនឡើង​២០​ភាគរយ​
18, Apr 2019 , 7:39 pm        
រូបភាព
រូបភាពពី​រដ្ឋ​បាលខេត្ត​ព្រះ​សីហនុ​
រូបភាពពី​រដ្ឋ​បាលខេត្ត​ព្រះ​សីហនុ​
ដោយ:
​ភ្នំពេញ​៖ ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរ​ជិត​២០​ម៉ឺន​នាក់ ដែល​មក​កម្សាន្ត​លេង​នៅ​សង្ក្រាន្ត​សមុទ្រ និង​តាម​រមណីយដ្ឋាន​នានា នៃ​បុណ្យចូលឆ្នាំ​ខ្មែរ​រយៈពេល​៣​ថ្ងៃ​។ តួលេខ​នេះ​មានការ​កើនឡើង​២០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​។​


 
​លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ស​ង្រា្ក​ន្ត​សមុទ្រ ជា​ព្រឹត្តិការណ៍​មួយ​សំខាន់ ដែល​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​លេង​នៅ​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ព្រះសីហនុ​។ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​រូបនេះ បន្តថា ភ្ញៀវទេសចរ​សរុប ដែល​មកលេង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​១៩១,៤៨៦​នាក់ ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ​ចំនួន ១៦៤,៩១៣ នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ២២,៥៥៣​នាក់ កើនឡើង​ជាង​មុន តែ​ភាគច្រើន​ជា​ជន​ជាតិចិន​។​


រូបភាពពី​រដ្ឋ​បាលខេត្ត​ព្រះ​សីហនុ​ 
 
​បើតាម​លោក សុ​ចិត្ត​គ្រឹ​ស្នា តំបន់​ទេសចរណ៍​ដែល​ទាក់ទាញ​ភ្ញៀវ​ច្រើនជាងគេ ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ចូលឆ្នាំ​ខ្មែរ​នេះ មាន តំបន់ឆ្នេរ​សមុទ្រ​ឯករាជ្យ​, រមណីយដ្ឋាន​ក្បាលឆាយ​, រមណីយដ្ឋាន​ថ្ម​រ៉ូង​, រមណីយដ្ឋាន​ពិ​កនិក និង​តាម​កោះ​ផ្សេងៗ​ក្នុង​ខេត្ត​ព្រះសីហនុ​៕ 
 

Tag:
 ចូលឆ្នាំ​ខ្មែរ​
 ​ខេត្ត​ព្រះសីហនុ​
 ​ភ្ញៀវទេសចរ​
 ​តាំង សុ​ចិត្ត​គ្រឹ​ស្នា
© រក្សាសិទ្ធិដោយ thmeythmey.com