អត្ថបទពាណិជ្ជកម្ម
ការប្រគំ​តន្ត្រី​ព្រះ​ច័ន្ទ​ពេញ​វង្ស ជាមួយ Huawei P30 សេ​រ៊ី នា​ថ្ងៃទី​២៦ មេសា នៅ​កោះ​ពេជ្រ
18, Apr 2019 , 3:47 pm        
រូបភាព
ដោយ:
​ភ្នំពេញ ថ្ងៃទី​១៨ មេសា ឆ្នាំ​២០១៩ ៖ កាន់តែ​សប្បាយ កាន់តែ​រំជើបរំជួល និង​កាន់តែ​ប្លែក ជាមួយ​ចក្រវាល​ភ្លើងពណ៌ នៃ​ពិភព​តន្ត្រី និង​ការស្រែក​ហ៊ោកញ្ជ្រៀវ ក្នុង​មហា​ព្រឹត្តិការណ៍​ការប្រគំ​តន្ត្រី​ព្រះ​ច័ន្ទ​ពេញ​វង្ស​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​(Giant Moon Live Concert)​។ ព្រឹត្តិការណ៍​នេះ នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​២៦ ខែមេសា​នេះ នាំមក​ជូន​ដោយ​ក្រុមហ៊ុន Huawei ជាមួយ Huawei P30 សេ​រ៊ី ដែល​អាច​ថត​ហ្សូ​ម​បាន​ដល់​ឋាន​ព្រះ​ច័ន្ទ​។
 
​នេះ​ជាការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​បំផុត​មិន​ធ្លាប់មាន ដោយ​ជួប​ជាមួយ​កំពូល​តារាចម្រៀង កញ្ញា ឱក សុគន្ធ​កញ្ញា និង លោក នី​កូ ដែលជា​តារា​តំណាង​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន Huawei​។ អ្នក​ទាំងអស់គ្នា នឹង​រីករាយ​ជាមួយនឹង Huawei P30 សេ​រ៊ី​កាលី​ប ឡូយឆាយ និង​ទទួលបាន​ភាព​ភ្ញាក់ផ្អើល​ជាមួយ​បច្ចេកវិទ្យា​ស៊ុប​ភើ​កាមេរ៉ា Leica 4 គ្រាប់​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក ថតរូប​ហ្សូ​ម​ដល់​ឋាន​ព្រះ​ច័ន្ទ​ជាមួយ​លោក ឆន សុវណ្ណ​រាជ​។ ថតរូប​នៅ​ទី​ងងឹត​ច្បាស់​អស់ទាស់ ជាមួយ កញ្ញា សួស​វី​ហ្សា​។  ថតរូប​ម៉ា​ឡូយ សែ​ល​ហ្វី​ម៉ា​អែម និង​ការបង្ហាញ​ស្តាយ​ឆើតឆាយ ជាមួយ​កញ្ញា ប៉ាច គីម​ម៉ួ​យ ព្រមទាំង​រាំ​លោត ក្រវី កូរ​ពេញ​ឆាក​តន្ត្រី​ជាមួយ​ចង្វាក់ EDM​។ កំពូល​តារាចម្រៀង​ទាំងអស់ នឹង​រួមគ្នា​ចូលមក​ធ្វើ​ឲ្យ​កក្រើក​ឆាក Giant Moon Live Concert ឲ្យ​កាន់តែ​ប្លែក និង​សប្បាយ​ម៉ា​អស់ដៃ នៅ​រាត្រី​ថ្ងៃ​សុក្រ សប្តាហ៍​ក្រោយនេះ​។​




 
​ចូលរួម​ទស្សនា​ដោយ​សេរី សប្បាយៗ រាំច្រៀង លេង​ហ្គេម​យក​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់ និង​តេស្ត​កំពូល​ស្មា​ត​ហ្វូ​ន Huawei សេ​រ៊ី​ថ្មី​ត្រកូល P30 គឺ P30 Lite, P30 និង P30 Pro ដើម្បី​ហ្សូ​ម​ដល់​ឋាន​ព្រះ​ច័ន្ទ នៅមុខ​សាល​មហោស្រព​កោះ​ពេជ្រ នៅ​ថ្ងៃ 26 មេសា ចាប់ពី​ម៉ោង 5 ល្ងាច​តទៅ ក៏មាន​ការផ្សាយ​ផ្ទាល់​ពិសេស​លើ​កញ្ចក់​ទូរទស្សន៍ រស្មី​ហង្ស​មាស HDTV និង Facebook Page Huawei Mobile ចាប់ពី​ម៉ោង 7:30 យប់​ផងដែរ​! កម្មវិធី​នេះ ក៏មាន​ការចូលរួម​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Smart, Pepsi, Sabay និង Grab ។​


 
​គួរបញ្ជាក់​ផងដែរ​ថា ស៊ុប​ភើ​កាមេរ៉ា Leica 4 គ្រាប់ របស់​កំពូល​ស្មា​ត​ហ្វូ​ន P30 សេ​រ៊ី មាន​សមត្ថភាព​អស្ចារ្យ ជាមួយ​កាមេរ៉ា​ក្រោយ​ទំហំ 40MP ដែល​បំពាក់ Super Spectrum Senor កាមេរ៉ា​ទំហំ 20MP ថត​ប្លង់​ផ្តេក​ទ្រវែង​បាន​កាន់តែ​ទូលាយ​បែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និង​កាមេរ៉ា Huawei TOF​។ ឡែ​ន SuperZoom មាន​សមត្ថភាព​អាច​ហ្សូ​ម​បែប Optical បាន 5X, Hybrid ហ្សូ​ម​បាន 10X និង Digital ហ្សូ​ម​បាន​រហូតដល់ 50X ហ្សូ​ម​បាន​ដល់​ឋាន​ព្រះ​ច័ន្ទ​។ ជាងនេះទៅទៀត កំពូល​ស្មា​ត​ហ្វូ​ន​នេះ មាន​សមត្ថភាព​អាច​ថតរូប​ច្បាស់​អស់​ស្ទះ​ក្នុង​ទី​ងងឹត និង​ផ្តិត​យក​រូបភាព​កាន់តែ​ដិត​ច្បាស់ យក​ផ្ទៃ​ក្រោយ​ព្រាល ពន្លឺភ្លើង Bokeh ។ 


 
​សម្រាប់​តម្លៃ កំពូល​ស្មា​ត​ហ្វូ​ន P30 Lite មានតម្លៃ​ត្រឹមតែ $339 ថែម​កាដូ​ជាច្រើន ព្រមទាំង​មានឱកាស​ឈ្នះ​រថយន្ត Mazda 2, P30 មានតម្លៃ​ត្រឹមតែ $669 និង P30 Pro មានតម្លៃ​ត្រឹមតែ $899 ថែម​កាដូ​ច្រើន​អស់ទាស់​។​
 
​លឺ​តែ​គេ​ល្បី​ផ្អើល​ថា​ហ្សូ​ម​មិន​សំចៃ និង​អាច​ហ្សូ​ម​ដល់​ឋាន​ព្រះ​ច័ន្ទ និង​ថតរូប​នៅ​កន្លែង​ងងឹតស្លុប​ស្អាត​កប់​សេរី    អីចឹង​ទៅ​ចូលរួម​កំសាន្ត​ហើយ​តេស្ត​ម្តង​មើល​! ជួបគ្នា​នៅ​ថ្ងៃ​សុក្រ 26 មេសា សប្តាហ៍​ក្រោយនេះ ធានាថា​មិនមែនជា​ការប្រគំ​តន្ត្រី​លំ​លំ ដដែលៗ​នោះទេ​។ អត់​បាន​ទៅ​ចូលរួម ដឹងថា​ស្តាយ​តែម្តង​! កុំ​ភ្លេច​ចូលរួម​ទាំងអស់គ្នា​ណា​!

​ ​Concert

 

​ ​P30 Series
 

 
​ ​P30 Lite

 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com