អត្ថបទពាណិជ្ជកម្ម
ឡៅ ចន្ទ្រា លេចមុខ​ក្នុង​វីដេអូ​ប្រដាល់​គុន​ខ្មែរ​បុរាណ​«​ម្ចាស់​កេរ​»​របស់​គ្រូ​តា ម្ចាស់​សាលា​គុន​តា​ឡី​ដំរី​មាន​ឫទ្ធិ​
18, Apr 2019 , 4:43 pm        
រូបភាព
 ឡៅ ចន្ទ្រា នៅខាងឆ្វេងដៃ
ឡៅ ចន្ទ្រា នៅខាងឆ្វេងដៃ
ដោយ:
​ម្ចាស់​កេរ ជា​វីដេអូ​ចងក្រង​របស់​គ្រូ​ព្រឹទ្ធាចារ្យ និង​ជា​ម្ចាស់​សាលា​ប្រដាល់​គុន​ខ្មែរ​បុរាណ​ឈ្មោះ តា​ឡី​ដំរី​មាន​ឫទ្ធិ​។ វីដេអូ​នេះ ធ្វើឡើង​ដើម្បី​ជា​ឯកសារ​លម្អិត អំពី​ប្រដាល់​គុន​ខ្មែរ​បុរាណ ដែល​ឈរលើ​ចំណុច​គោល ៣ ដូចជា ប្រវត្តិ​ប្រដាល់​គុន​ខ្មែរ​បុរាណ ឆន្ទៈ និង​និរន្តរភាព​ឈ្មោះ​ជា​ម្ចាស់​កេរ​។​
 
​ប្រជាពលរដ្ឋ​មួយចំនួន បាន​ស្គា​ល់ពី​ទម្រង់​នៃ​ក្បាច់គុន​បុរាណ​ខ្មែរ តែ​មិន​ប្រាកដថា​ពួកគាត់ បានដឹង​ប្រវត្តិ​ក្បាច់គុន​ដ៏​ចំណាស់​នេះ​ទេ​។ ក្បាច់គុន​បុរាណ​ខ្មែរ កើតឡើង​នៅ​ចន្លោះ​ឆ្នាំ​១១៧៧ និង​១១៨១ ។ ក្បាច់គុន​នេះ​មាន​ឈ្មោះថា អាត្មា​យុទ្ធ គឺ​មានន័យថា​ជា​ក្បាច់គុន​ប្រយុទ្ធ​តទល់​ម្នាក់​ទល់នឹង​ម្នាក់ ហើយ​ក្បាច់គុន​នេះ បង្កើតឡើង​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែលមាន​ភស្តុតាង​ជាក់ស្តែង តាមរយៈ​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត​។​




 
​ដោយឡែក​ខ្លឹមសារ​ក្នុង​វីដេអូ​«​ម្ចាស់​កេរ​» ចងក្រង​ឡើង​ក្នុង​គោលបំណង បង្ហាញ​ដល់​អ្នកជំនាន់ក្រោយ ឲ្យ​ស្គាល់​ច្បាស់​ពី​ភាព​អស្ចារ្យ នៃ​ក្បាច់​ប្រដាល់​គុន​ខ្មែរ ដែល​ពិសេស​ជាង​ក្បាច់គុន​ដទៃ ដោយ​សំណុំបែបបទ​សិល្បៈ​ក្បាច់គុន​នេះ ប្រែ​គ្រប់ផ្នែក​ទាំង​អស់នៃ​រាងកាយ ឲ្យ​ក្លាយ​អាវុធ  និង​អាច​យក​ជីវិត​គូសត្រូវ​ត្រឹម ២-៣​ក្បាច់​។ នៅពេល​ជាតិ​សាសន៍​ដទៃ ស្ងើចសរសើរ​ពីអ្វី​ដែល​យើង​មាន នោះ​ហើយ​ជា​មោទកភាព​របស់​ប្រទេស និង​ប្រជាជន​ខ្មែរ​គ្រប់រូប​ក្នុងនាម​ជា​ម្ចាស់​។ មោទកភាព​ជា​រឿង​មួយ តែ​អ្វីដែល​យើង​ត្រូវ​ប្រកាន់ខ្ជាប់​នោះ គឺ​ឆន្ទៈ​ក្នុងនាម​ជា​ម្ចាស់​កេរដំណែល ដែល​យើង​មាន​តួនាទី​បង្ហាញ​តាម​ក្បួន​ក្រិត​ក្រម​ជាក់លាក់ ហើយ​អ្វីដែល​ចាំបាច់​នោះ គឺ​ត្រូវ​រក្សា​ឲ្យ​បាន​គង់វង្ស​ទៅ​ជំនាន់​បន្ត​។​


 
​សូម​រីករាយ​ទស្សនា​សេចក្តីលម្អិត​តាមរយៈ​វីដេអូ​ខាងក្រោម​៖ 
 

(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Phibious
© រក្សាសិទ្ធិដោយ thmeythmey.com