«​កេរ្តិ៍ខ្មាស​»,«​កេរ្តិ៍ឈ្មោះ​» សរសេរ​បែបនេះ​ត្រូវ​ឬ​អត់​?
ពីនេះ ពីនោះ / មិនយល់...!
«​កេរ្តិ៍ខ្មាស​»,«​កេរ្តិ៍ឈ្មោះ​» សរសេរ​បែបនេះ​ត្រូវ​ឬ​អត់​?
19, Apr 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​មិនមែន​សរសេរ​«​កេរ្តិ៍ខ្មាស​» ដូចនេះ​ទេ គឺ​ត្រូវ​សរសេរ​ជា​«​កេរ​ខ្មាស​»​អ៊ីចេះ​វិញ​ទើប​ត្រឹមត្រូវ​ជាង​។ ចំណែក​ពាក្យ​«​កេរ្តិ៍ឈ្មោះ​»​សរសេរ​បែបនេះ​គឺ​ត្រឹមត្រូវ​ហើយ​។ នេះ​បើ​យោងតាម​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​បាន​បកស្រាយ​នៅក្នុង​វចនានុក្រម​ខ្មែរ​។


 
​សម្តេចព្រះសង្ឃរាជ បាន​ពន្យល់​ពាក្យ «​កេរ​»​និង​«​កេរ្តិ៍​» គឺ​មានន័យ​ខុសគ្នា​ស្រឡះ​។ «​កេរ​» សំដៅ​ដោយ​ដំណែល ឬ​ជា​មរតក​របស់​ដូនតា ឬ​មាតាបិតា​ដែល​បាន​បន្សល់ទុក​ឲ្យ​។ ឧទាហរណ៍​ជាក់ស្តែង​៖ ស្រែ​នេះ​ជា​កេរ​របស់​ជីដូន​ខ្ញុំ​,​ប្រាសាទ​នគរវត្ត ជា​កេរ​របស់​ព្រះមហាក្សត្រ ជា​បុព្វបុរស​របស់​ខ្មែរ​។ ចំណែក «​កេរ្តិ៍​» គឺ​មានន័យថា  សេចក្តី​សរសើរ​,​ការ​ល្បី​លេចឮ​,​ខ្ចរខ្ចាយ​។ ពាក្យ​នេះ​ច្រើនតែ​ប្រើ​ជា កេរ្តិ៍ឈ្មោះ​៕
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com