ជាតិ
សង្គមជាតិ
កម្ពុជា​នឹង​បន្ត​ឡើងក​ម្តៅ​ដល់​៤០​អង្សា​សេ រយៈពេល​មួយ​សប្ដាហ៍​
19, Apr 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​១៩​ដល់​២៤​មេសា ភ្លៀង​កក់ខែ​នៅ​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន នឹង​ចុះខ្សោយ ហើយ​កន្លែង​ខ្លះទៀត ស្ទើរតែ​គ្មាន​ទឹកភ្លៀង​ធា្ល​ក់​ទាំងស្រុង​។ អាកាសធាតុ​កម្ពុជា នឹង​បន្ត​ឡើងក​ម្តៅ​ពី​សីតុណ្ហភាព​អតិបរិមា ក្នុង​វ​ង្វ​ង់​៣៧​ទៅ​៤០​អង្សា​សេ​។ នេះ​បើ​យោងតាម​សេចក្តី​ដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៨​មេសា​។

 
​ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប បានអូសបន្លាយ​លើ​កម្ពុជា​កន្លងមក បានធ្វើ​ឱ្យមាន​ភ្លៀង​ធា្ល​ក់​ស្ទើរ​ទូទាំងប្រទេស ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​។ ប៉ុន្តែ​ចាប់ពី​ថ្ងៃទី​១៩ មេសា​ទៅ ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប​នេះ នឹង​ចុះខ្សោយ ហើយ​ធ្វើឱ្យមាន​ធាតុអាកាស​ក្តៅ ។​
 
​សូមបញ្ជាក់ថា ការកើនឡើង​កម្តៅ​នេះ ដោយសារតែ​កម្ពុជា​បាន​រង​នូវ​បាតុភូត​អែល​នី​ណូ​(El Nino) ដែល​ធ្វើឱ្យ​ជួប​គ្រោះ​ហួតហែង​ខ្លាំង​។ ពិសេស​ក្នុងអំឡុង​ខែមេសា និង​ឧសភា កម្តៅ​នឹង​ហក់​ឡើងដល់ ៤០ ទៅ​៤២​អង្សា​សេ​៕

Tag:
 អាកាសធាតុ​
  ក្តៅ
© រក្សាសិទ្ធិដោយ thmeythmey.com