អន្តរជាតិ
បវរកញ្ញាប្រចាំពិធីចូលឆ្នាំឡាវ ជាបេក្ខនារីដែលតំណាងឲ្យបុត្រីកបិលមហាព្រហ្ម ប្រភពរូបថតទាំងអស់៖ AFP
× កញ្ញា Mila Dougangximay បានក្លាយជាបវរកញ្ញាឆ្នាំថ្មីរបស់ឡាវ «Miss Pi Mai Lao» ឬ « Nangsangkhan » នាការអបអរពិធីបុណ្យចូលឆ្នាំថ្មីឡាវ ដែលទើបកន្លងផុតកាលពីពេលថ្មីកន្លងមកនេះ នៅវត្ត Xiengthong ក្រុងលួងប្រាបាង្គ។ ជ័យលាភីរូបនេះ ត្រូវបានចម្រាញ់ចេញពីក្រុងចំណោមបេក្ខនារី៧រូបចុងក្រោយ ដែលតំណាងឲ្យបុត្រីកបិលមហាព្រហ្ម។
ខេត្តលួងប្រាបាង្គ ជារៀងរាល់ឆ្នាំ តែងតែប្រារព្ធពិធីជ្រើសរើសបវរកញ្ញា Miss Laos New Year ដែលគេអាចហៅបានថា «Miss Pi Mai Lao» ឬ «Nangsangkhan» ដើម្បីបង្ហាញពីការស្លៀកពាក់ និងលក្ខណៈសម្បត្តិថ្លៃថ្នូររបស់នារីឡាវ។
ប្រភពរូបថតទាំងអស់៖ AFP
បើតាម AFP បេក្ខនារីជាច្រើនបានចូលរួមប្រកួតប្រជែង ប៉ុន្តែមានបេក្ខនារី៧នាក់ចុងក្រោយ ប៉ុណ្ណោះ ដែលត្រូវជ្រើសរើសសម្រាប់ជ័យលាភីប្រចាំឆ្នាំ។ បេក្ខនារី៧រូបចុងក្រោយ ត្រូវបានចាត់ទុកជាតំណាងបុត្រីកបិលមហាព្រហ្ម។
ប្រភពរូបថតទាំងអស់៖ AFP
ក្នុងនាមជាបវរកញ្ញា Miss Pi Mai Lao ឬ Nangsangkhan នាង Mila Dougangximay ត្រូវចូលរួមជាតំណាងក្នុងពិធីបុណ្យប្រពៃណីធំៗរបស់ឡាវ រយៈពេល១២ខែពេញ មុននឹងការរៀបចំជ្រើសរើសអ្នកស្នងតំណែងនៅឆ្នាំក្រោយ៕
ប្រភពរូបថតទាំងអស់៖ AFP
© រក្សាសិទ្ធិដោយ thmeythmey.com