ជាតិ
ពីនេះ ពីនោះ
«​ប្រសិទ្ធិភាព​» ឬ​«​ប្រសិទ្ធភាព​» និង​«​ប្រសិទ្ធិ​ពរ​» ឬ​«​ប្រសិទ្ធពរ​» ជា​ពាក្យ​ងាយ​នឹង​ប្រើ​ខុស​
20, Apr 2019 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​យ៉ាងច្បាស់​ថា ពាក្យ​ដែល​ត្រឹមត្រូវ​នោះ​គឺ «​ប្រសិទ្ធភាព​» និង​«​ប្រសិទ្ធពរ​» មិនមែន «​ប្រសិទ្ធិភាព​» ឬ​«​ប្រសិទ្ធិ​ពរ​» ឡើយ​។



​សម្តេចព្រះសង្ឃរាជ បាន​ពន្យល់​យ៉ាង​លម្អិត​ថា ពាក្យ «​ប្រសិទ្ធភាព​» និង​«​ប្រសិទ្ធពរ​» គឺ​ត្រូវ​សរសេរ​បែបនេះ ទើប​មិន​ប្រាសចាក​ពី​វចនានុក្រម​ខ្មែរ​។ ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់តែ​ប្រើពាក្យ​ខុសពី​វចនានុក្រម​ខ្មែរ សូម​បែរ​ត្រឡប់មក​ប្រើពាក្យ​ដែល​ត្រឹមត្រូវ​វិញ​ទើប​ជាការ​ប្រសើរ​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com